ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី២៤ ជុំទី៣ ខណ:នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ISI ដង្កោសែនជ័យ មិនអាចប្រជែងកៅអី Top4 ក្រោយចាញ់ភ្នំពេញក្រោន។

លទ្ធផលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤៖

  • ភ្នំពេញក្រោន ៣-២ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN
  • ណាហ្គាវើលដ៍ ២-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

លទ្ធផលថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤៖

  • អង្គរថាយហ្គឺរ ២-៥ ព្រៃវែង នៅកីឡដ្ឋានហនុមាន
  • Tiffy Army ៥-២ បឹងកេត នៅកីឡដ្ឋានស្តាតចាស់។

សម្រាប់ជំនួបរវាងក្លិបបាល់ទាត់វិសាខា ទល់នឹងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ គឺមិនមានការប្រកួតនោះទេ ក្រោយវិសាខា ប្រកាសដកខ្លួនចេញពីលីគកំពូលកម្ពុជា គិតចាប់ពីសប្តាហ៍ទី២៤តទៅ៕

Share.