សៀមរាប ៖ យុវជនម្នាក់បាក់កស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីស្រវឹងស្រាជិះម៉ូតូលឿន ក្នុងបរិវេណវត្ត ជ្រុលទៅបុកដើមពោធិ៍ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តសុវណ្ណគីរី កេសរធ្លក ស្ថិតនៅភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ជនរងគ្រោះមាន ឈ្មោះ ម៉ៅ កាច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងស្ថានភាពស្រវឹង ជិះម៉ូតូម៉ាកEXITER ពណ៌ក្រហម គ្មានស្លាកលេខ ល្បឿនលឿន ពីជើងទៅត្បូង ជ្រុលបុកដើមពោធិ៍ នៅក្នុងបរិវេណវត្ត បណ្តាលឱ្យបោកបាក់កស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូខ្ទេចស្ទើរទាំងស្រុង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.