ក្រោយ​ពី​បាន​ផលិត​រឿង​រ៉ាវ​ស្នេហា​ស្ត្រី​និង​ស្ត្រី​រឿង ​«សង្សារ​ខ្ញុំ​» ហើយ​ទទួល​បាន​គាំទ្រ​ល្អ​នោះ​ពេល​នេះ​ផលិតកម្ម​សាស្ត្រា​ហ្វីលម៍​បាន​បន្ត​ផលិត​រឿង​រ៉ាវ​ស្នេហា​រវាង​បុរស​និង​បុរស​វិញ​ម្ដង​ដែល​រឿង​ថ្មី​នេះ​មិន​ទាន់​បង្ហាញ​ឱ្យ​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​តារា​រូប​ណា​នឹង​មក​សម្ដែង​នេះ​។​

Poster ចំនួន​ពីរ​ហើយ​ដែល​ផេក​ផ្លូវការ​ Sastrafilm App Cambodia បាន​បង្ហោះ​បង្ហាញ​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ឱ្យ​បាន​ដឹង​ថា​​រឿងរ៉ាវ​ស្នេហា​ថ្មី​រវាង​បុរស​និង​បុរស ​«មេឃ​ខៀវ​»​​ នឹង​មាន​បញ្ចាំង​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​នា​ពេល​ខាង​មុខ​នេះ​។

Poster ចំនួន​ពីរ​ដែល​ទាក់​ចិត្ត​អ្នក​គាំទ្រ​ជា​ពិសេស​អ្នក​និយម​ទស្សនា​រឿងរ៉ាវ​ស្នេហា​ភេទ​ដូច​គ្នា​នេះ​គឺ​មិន​បាន​បង្ហាញ​ឱ្យ​ដឹងទេ​ថា​តើ​តារា​សម្ដែង​បុរស​ពីរ​រូប​ណា​នឹង​មក​សម្ដែង​នូវ​រឿងរ៉ាវ​ស្នេហា​រវាង​បុរស​និង​បុរស​នេះ​។

ក្រៅ​ពី​មិន​បង្ហាញ​ពី​សមាសភាព​តួ​សម្ដែង​ក្នុង​រឿង​នេះ​ដែល​ធ្វើ​ឱ្យ​អ្នក​រងចាំ​ទស្សនាអន្ទះសា​ហើយ​នោះ​ ក៏​មាន​ផុស​អម​នូវ​សំណេរ​ខ្លីស៊ី​អារម្មណ៍​ដូច​ជា​៖ «​បើ​មនុស្ស​គ្រប់​គ្នា​មាន​ក្តី​សុខ​នឹង​មាន​ស្នេហា​អញ្ចឹង​ខ្ញុំ​ក៏​មិន​ខុស​ដែរ​…​បើ​គ្រាន់​តែ​ខ្ញុំ​ស្រលាញ់​គេ​នោះ​…​ »​។ «ខ្ញុំ​ជា​មនុស្ស​ធម្មតា​ ដែល​គ្រាន់​តែ​ចង់​បាន​ស្នេហា​បែប​ធម្មតា​ៗ​…»​

​យ៉ាង​ណា​ដែរ​បងប្អូន​ស៊ី​អារម្មណ៍​ដែរ​ទេ​? ចង់​ដឹង​ណាស់មែនទេ​ថា​តារា​ប្រុស​ពីរ​ដួង​ណា​នឹងមក​សម្ដែង​រឿង​ភាគ​ពិសេស​របស់​ផលិតកម្ម​សាស្ត្រា​ហ្វីលម៍​?​​

​​​​​​​​​

Share.