ព្រះសីហនុ ៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ខណៈដែលចេញទៅរកត្រីជាមួយឪពុក ដើររអិលជើងធ្លាក់ចូលក្នុងអូរទឹកស្អុយ លង់លិចបាត់ខ្លួន ផ្អើលសមត្ថកិច្ច ប្រជាពលរដ្ឋ ស្វែងរាវរក តាំពីអធ្រាត្ររហូតដល់ព្រឹកឡើង តែមិនទាន់ឃើញ ។

ហេតុការណ៍ខាងលើកើតឡើងតាំងពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅអូរទឹកស្អុយ ក្នុងភូមិអាចម៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្មេងស្រីដែលបាត់ខ្លួនមានឈ្មោះ ស្រីតី អាយុ១១ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ ជាមួយឪពុកម្តាយ ។

តាមប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះបានងើបចេញទៅរកត្រីជាមួយឪពុក ស្រាប់តែរអិលជើងធ្លាក់ក្នុងទឹកអូរ លង់លិចបាត់ខ្លួន ។

ភ្លាមៗផ្អើលពលរដ្ឋ សមត្ថកិច្ច ជួយស្វែងរករក រហូតដល់ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចនៅតែបន្តរាវរក តែមិនទាន់ឃើញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.