ព្រះសីហនុ ៖ ក្មេងស្រីអាយុ១១ឆ្នាំ ចេញទៅតាមឪពុករកត្រី រអិលជើងធ្លាក់ចូលក្នុងអូរទឹកស្អុយ លង់លិចបាត់ខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ ក្នុងភូមិអាចម៍មឹក សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សមត្ថកិច្ច ក្រុមអ្នកមុជទឹករាវរក រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល បានរកសពក្មេងស្រីឃើញហើយ ។

ក្មេងស្រីរងគ្រោះឈ្មោះ ស្រី តី អាយុ១១ឆ្នាំ បានចេញទៅតាមឪពុករកត្រី កាលពីវេលាអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅចំណុចខាងលើ រអិលជើងធ្លាក់ចូលក្នុងទឹកអូរ លង់លិចបាត់ខ្លួន ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រាវរក លុះនៅព្រឹកថ្ងៃដដែល ក្រុមអ្នកជំនាញមុជទឹក ទៅជួយចុះរាវរក ហើយបានប្រទះឃើញស្រង់ឡើងគោក ។

សពក្មេងស្រីក្រោយពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.