ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ប្រដាប់ដោយដែកទីប កាំបិត ជិះម៉ូតូមួយគ្រឿង ទៅធ្វើសកម្មភាពចូលលួចទូរស័ព្ឌដៃ បានចំនួន២គ្រឿង ហើយនាំគ្នាជិះរត់គេច ម្ចាស់ដឹងខ្លួន មើលឃើញក្នុងកាមេរ៉ាសុវត្តិភាព ប្តឹងសមត្ថកិច្ច ដេញតាមចាប់រហូតដល់ខាងក្រោយរបងព្រលានយន្តហោះ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យរត់ផ្លោះដំបូលផ្ទះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូកញ្ចាស់មួយគ្រឿង និងទីបដែកមួយដើម សមត្ថកិច្ចយកទៅរក្សាទុក បន្តស្រាវជ្រាវ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យមួយក្រុមគ្នា៣នាក់ ប្រដាប់ដោយដែកទីប កាំបិត ជិះម៉ូតូម៉ាកស៊ូរ៉ូសមួយគ្រឿង សភាពកញ្ចាស់ ទៅធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃបានសម្រេចចំនួន២គ្រឿង ម៉ាក I phone ន៨ងម៉ាកVIVO នៅចំណុចខាងលើ ហើយជិះរត់គេចខ្លួន តែម្ចាស់ដឹងខ្លួន មើលក្នុងកាមេរ៉ាសុវត្តិភាព ប្តឹងសមត្ថកិច្ចជួយដេញតាម រហូតដល់ខាងក្រោយរបងព្រលានយន្តហោះ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រត់ផ្លោះដំបូលផ្ទះ គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូមួយគ្រឿង ទោះជាមានការសហការពីពីម្ចាស់ផ្ទះយ៉ាងណាក្តី រកមិនឃើញ។

ក្រោយពីចាប់ក្រុមជនសង្ស័យមិនបាន សមត្ថកិច្ច មានតែយកម៉ូតូជាមធ្យោបាយរបស់ជនសង្ស័យ ទៅរក្សាទុកនៅប៉ុស្តិ៍ កាកាបទី២ ដើម្បីបន្តស្រាវជ្រាវស្វែងតាមចាប់ខ្លួនក្រុមជនសង្ស័យ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.