ក្លឹបបាល់ទាត់ឡាយហ្វ បាន​ចេញ​សេចក្ដីប្រកាស​ពីការ​ជ្រើសរើសកីឡាករយុវជនអាយុក្រោម ១៣ឆ្នាំ ដើម្បីផ្តល់ឱកាសចូលរួមជាមួយក្រុម U13 របស់​ក្លិប។ ការ​ជ្រើសរើស​នេះ​ដែរ គឺ​ដើម្បី​បន្តអភិវឌ្ឍកីឡាករថ្មី និង​ផ្តល់ការគាំទ្រ​យ៉ាង​ពេញទំហឹងទៅ​ដល់​សេចក្តីប្រាថ្នា​របស់​យុវជន​គ្រប់រូបក្នុងការលេងកីឡាបាល់ទាត់។

ចំពោះ​លក្ខខណ្ឌ​សម្រាប់​ការ​ជ្រើសរើស​កីឡាយុវជនអាយុក្រោម ១៣ឆ្នាំ មាន​ដូច​ខាង​ក្រោម៖

ការ​ធ្វើ​តេស្ត​ជ្រើសរើស​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៦-១៧ មីនា ឆ្នាំ២០២៤
កើត​ត្រឹម​ឆ្នាំ២០១១,២០១២ និង២០១៣
កន្លែងធ្វើតេស្ត៖ កីឡដ្ឋានឡាយហ្វ
ពេលវេលា៖
ថ្ងៃទី១៦ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១១:០០នាទីថ្ងៃ
ថ្ងៃទី១៦ ចាប់ពីម៉ោង ៣:០០នាទីរសៀល ដល់ម៉ោង ៥:០០នាទីល្ងាច
ថ្ងៃទី១៧ ចាប់ពីម៉ោង ៣:០០នាទីរសៀល ដល់ម៉ោង ៥:០០នាទីល្ងាច

សម្រាប់​អាណាព្យាបាល ក៏​ដូច​ជា​ប្អូន​ៗ យុវជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ក្លាយ​ជា​កីឡា​ករ​បាល់​ទាត់​អាជីព​នៅ​ថ្ងៃ​អនាគត​ អាច​ធ្វើ​ការ​ទាក់​ទង់​មក​កាន់​ក្លិប ឬ​តាម​រយ:​លេខ​ទូរសព្ទ លោកគ្រូ​បង្វឹក​៖ 098 518 580, 069 787 709៕

បញ្ជាក់៖ នៅ​ថ្ងៃធ្វើ​តេស្ត​សូម​ភ្ជាប់​មក​ជា​មួយ នឹង​សំបុត្រកំណើត​ច្បាប់ដើម

Share.