កំពង់ស្ពឺ ៖ បុរសម្នាក់កំពុងអង្គុយបញ្ជាដងស្ទូចរថយន្ត ដើម្បីស្ទូកលើកដែកដាក់ចុះពីលើរថយន្ត ស្រាប់តែមានបញ្ហាបច្ចេកទេស ដាច់បាក់ដងស្ទូច ធ្លាក់ទាំងម្ចាស់ បោកសង្កត់លើគំនរដែក បណ្តាលឱ្យរងរបួសធ្ងន់ ឆ្អឹងខ្នង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ នៅទីតាំងស្តុកអតចាយមួយកន្លែងតាមផ្លូវជាតិលេខ៣ ភូមិអង្គរោង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តស្ទូចមួយគ្រឿង ដឹកដែកអេតចាយ ទៅដាក់ទម្លាក់នៅចំណុចខាងលើ ហើយខណៈដែលម្ចាស់អ្នកបើកបរ ឡើងទៅលើ អង្គុយបញ្ជាដងស្ទូច ដើម្បីលើកដែកដាក់ទម្លាក់ចុះ សង្ស័យទម្ងន់ធ្ងន់ពេក លើសកម្លាំងដង ទើបបណ្តាលឱ្យកាច់បាក់ដងស្ទូចចេញពីរថយន្ត ធ្លាក់ជនរងគ្រោះ បោកសង្កត់លើគំនរដែក បណ្តាលឱ្យរងរបួសធ្ងន់ឆ្អឹងខ្នង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន ហៅរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកគងពិសី ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.