សិល្បៈ​ជាតិ​៖ វិស័យប្រកួត​សម្រស់​កាន់​តែ​វិវត្តន៍​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ កាន់តែ​មាន​សមត្ថភាព​ រី​ឯកេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​គាប់​ប្រសើរ​ រហូតធ្វើ​ឱ្យ​កម្មវិធី​ធំៗជា​ច្រើន​បាន​សម្លឹង​ឃើញ​ថា​កម្ពុជា​ស័ក្ដិសម​និង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​រៀបចំ​និងធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ប្រកួត​សម្រស់​កម្រិត​ពិភពលោក​។

កម្មវិធី​ Universal Women នឹង​រៀបចំ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មីនា ដែល​ជា​រាត្រីគ្រង​មកុដ​ ដោយ​បច្ចុប្បន្ន​បេក្ខនារីពី​បណ្ដា​ប្រទេស​នានា​សរុបជាង​៦០​ប្រទេស​ ​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ទឹកដី​អច្ឆរិយៈ​សៀមរាប​អង្គរ​ដើម្បី​បើក​កម្មវិធី​​ប្រកួត​ជា​ផ្លូវការ​ មុន​នឹង​ត្រលប់​មក​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ក៏​ដូចជា​វិញ្ញាសារ​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

​ក្នុង​នាម​ជាពលរដ្ឋ​ខ្មែរ​ សូម​កុំ​ភ្លេច​ចូលរួម​គាំទ្រ និង​ផ្ដល់​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​បេក្ខនារី​ទាំងអស់​មក​ពីជុំ​វិញ​ពិភពលោក​ ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រកួត​ប្រជែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

Share.