សិល្បៈ​ជាតិ​៖ Influencer ជនជាតិ​កូរ៉េ​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ឈ្មោះថា​ «Neary Korea នារីកូរ៉េ» ឈ្មោះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ បាន​បង្ហោះ​ចែក​រំលែក​នូវ​រូបភាព​ដ៏​ល្អ​មួយ​ដែល​ជា​គំរូ​មួយ​យ៉ាងល្អ​ ដោយ​បាន​ចែក​រំលែក​ក្ដី​ស្រលាញ់​ដល់​កុមារ​ តាម​រយៈ​ការ​ផ្ដល់​ជូន​ជា​ចំណីអាហារ នំ និង​ភេសជ្ជៈ​​។

នារសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា​ ឆ្នាំ២០២៤ Influencer ឬ​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​ជនជាតិ​កូរ៉េ​តែ​មាន​បេះដូង​ខ្មែរ​ បានបង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​ការ​ចែក​រំលែក​នូវ​ក្ដី​ស្រលាញ់​ និង​អារម្មណ៍​កក់ក្ដៅ​ដល់​កុមារ​ក្រីក្រ​ កុមារ​កំព្រា​ កុមារ​ខ្វះទីពឹង​ តាម​រយៈ​ការ​ចម្អិន​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ ព្រម​ទាំង​នំចំណី ផ្លែឈើ​និង​ទឹក​ក្រូច​ជា​ដើម​។ កញ្ញា​បាន​បញ្ជាក់​នៅ​ខាង​ក្រោម​រូបភាព​និង​សំណេរ​របស់​ខ្លួន​ដែរ​ ព្រោះ​ដោយ​សារ​មាន​រូប​ភាព​ខ្លះ​មើល​ទៅ​អាហារ​ដូច​ជា​តិច​តួច​និ​ងខ្វះ​ ទាំង​ដែល​ការ​ពិត​នោះ​គឺ​មាន​អាហារ​បរិបូរ​ផ្ដល់ឱ្យ​ដល់​កុមារ​ៗ៖ «សម្រាប់ម្ហូបអាហារយើងមានចម្អិន បាយឆា ជ្រក់ត្រសក់ ផ្លែឈើ នំ និងទឹកក្រូចផ្សេងជាច្រើនមុខទៀត។តែនៅក្នុងរូបភាពខាងលើមានកុមារខ្លះមកក្រោយគេ ចឹងហើយឃើញមានម្ហូបតិចតែបងប្អូនកុំច្រឡំថាមានម្ហូបតិចណា»

អំពើ​ជា​គំរូ និង ទឹក​ចិត្ត​ដ៏ល្អ​ប្រពៃ របស់ជនជាតិ​កូរ៉េ​រូប​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​និង​សរសើរ​យ៉ាង​ច្រើន​ពី​បងប្អូន​ខ្មែរ​ ត្បិត​កញ្ញា​មិន​មែនជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​កញ្ញា​រស់​នៅ​លើ​ទឹកដី​ខ្មែរ ដូច្នេះ​កញ្ញា​ចង់​ចែក​រំលែក​និង​សងគុណ​ទឹកដី​ខ្មែរ​ ក៏ដូចជា​ប្រជាជន​ខ្មែរ​ ដែល​បាន​ស្វាគមន៍​ ស្រលាញ់ និង​ផ្ដល់​អារម្មណ៍​ដូច​ជា​ផ្ទះ​ដល់​កញ្ញា​៕

Share.