ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមីនាឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនចោរឆក់ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទលួចឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ៨០CEO ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣:៣០នាទី។

ជនសង្ស័យឈ្មោះ ឆែម សាក់សុគា ហៅ សាក់ រងរបួសបាក់កែងជើងខាងស្ដាំ និងរបួសកែងដៃខាងស្ដាំ (ដោយសារជិះម៉ូតូដួលដោយខ្លួនឯងនៅពេលជិះម៉ូតូដេញចាប់ប្រផាប់ប្រភីង) ត្រូវបានសមត្ថកិច្ចយើងនាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។

សូមបញ្ជាក់ថា វត្ថុតាងចាប់យកមាន ១-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2024 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KP-5949 ២-កាបូបស្ពាយ ពណ៌សូកូឡា ក្នុងកាបូបមាន៖ ទូរស័ព្ទដៃម៉ាក OPPO ពណ៌ ស្ល៊ែរ០១គ្រឿង បែកអេក្រង់ខាងមុខ(ជារបស់ជនសង្ស័យ) ៣-ទូរស័ព្ទដៃ០១គ្រឿង ម៉ាក I phone 14 Promax ពណ៌ស្វាយ(គ្មានស៊ីម) ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះនិងបក្សពួកឆក់បាន ធ្វើការប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ៕

អត្ថបទ៖ ចតុមុខ

Share.