នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF (ក.ប.ប) បានបង្ហោះពីវិធី ៥ចំណុច ដើម្បីការពារខ្លួនពីការបំភាន់ ឬ ឆបោកនានាទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) នៅលើផេកផ្លូវការរបស់អគ្គនាយកដ្ឋាន។

តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?
ចំណុចសំខាន់ៗមួយចំនួនដែល អ្នកប្រើប្រាស់គួរយល់ដឹង៖

១. បង្កើនចំណេះដឹងផ្ទាល់ខ្លួន
២. អនុវត្តការត្រួតពិនិត្យទិន្នន័យ និងឯកជនភាពរបស់អ្នក ក្នុងប្រព័ន្ធអ៊ីនធឺណេតដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន
៣. ធ្វើការបញ្ជាក់ និងពិនិត្យលើមាតិការដែលបង្កើតដោយ AI
៤. លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ AI ប្រកបដោយក្រមវិជ្ជាជីវៈ
៥. លើកកម្ពស់ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងAI

អ្នកប្រើប្រាស់គួរតែដឹងថា ខណៈពេលដែល AI មានអត្ថប្រយោជន៍ និងសក្តានុពលច្រើន យើងក៏គួរតែយល់ដឹងពីបញ្ហាប្រឈមនានា និងមានការប្រុងប្រយ័ត្នដើម្បីការពារខ្លួន។ អ្នកអាចជួយកាត់បន្ថយហានិភ័យទាំងនេះ និងធានាការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនាពេលអនាគតជាមួយ AI ដោយអនុវត្តស្របទៅតាមចំណុចដែលបានលើកឡើងខាងលើ។

Here are some important things to consider:

  1. Enhance your knowledge.
  2. Practice data security and privacy.
  3. Recognize and provide appropriate input to AI-generated content.
  4. Encourage ethical AI development.
  5. Promote AI laws and relevant regulations.
    Consumers must understand that while AI has a lot of potential benefits, you should be aware of the hazards and take precautions to keep yourself safe. You can help reduce these risks and guarantee a bright future with AI by adhering to the points mentioned above.

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF (ក.ប.ប)

Share.