កោះកុង ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកសត្វគោ ដើរកាត់ផ្លូវ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិវាលជើង ឃុំ ស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ប្រេះ មាន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ រងរបួសធ្ងន់។

តាមប្រភពបានឱ្យមុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ហុងដាវ៉េវ ពណ៌ស ល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ វ៉ាក់អើហ្វ្រាំងមិនទាន់ ជ្រុលបុកសត្វគោ ដើរឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកសត្វគោ សមត្ថកិច្ចឃាត់ទុក រងចាំម្ចាស់ដោះស្រាយជាមួយភាគីរងគ្រោះ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.