ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរសម្នាក់ ក្នុងសភាពស្រវឹងដាប បោះពួយលឿនជ្រុលទៅបុកខឿនសួនទ្រូងផ្លូវ បណ្តាលឱ្យបោករងរបួសធ្ងន់ សន្លប់ស្តូក។ ហេតុការណ៍ខាងលើកើតឡើងកាល ពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាក់ក្រុងទី៣ កែងផ្លូវបេតុងវត្តគោកខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1S-0998 ធ្វើដំណើរពីជើងទៅត្បូង ក្នុងសភាពស្រវឹងស្រា លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកខឿនសួនទ្រូងផ្លូវ បណ្តាលឱ្យបោករងរបួសធ្ងន់ សន្លប់ស្តូក ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ភ្លើងឆេះរទេះ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.