ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ឡើងតខ្សែភ្លើងភ្លាត់ស្នៀតបែជាឆក់ធ្លាក់ពីជណ្តើរកម្ពស់៣ម៉ែត្រ បណ្តាលឱ្យ រងរបួសបែកក្បាលធ្ងន់ បង្កឱ្យភ្ញាក់ផ្អើល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ណាត សាវ៉ាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូរ រស់នៅកន្លែងកើតហេតុ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះយកជណ្តើរដាក់ឡើងតខ្សែភ្លើង នៅខាងមុខផ្ទះ ស្រាប់តែឆក់ធ្លាក់កម្ពស់៣ម៉ែត្រ បណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់ សន្លប់ស្តូកស្តឹង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកចតុមុខដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.