ភ្នំពេញ ៖ តូប រោង សង់លើផ្លូវបេតុងសាធារណៈ ធ្វើជាទីកន្លែងលក់ដូរបម្រើប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបានកម្លាំងអាជ្ញាធរ ចុះទៅរុះរើចេញ បន្ទាប់ពីបានជូនដំណឹងច្រើនលើកមកហើយ។

ចំណាត់ការរបស់អាជ្ញាធរធ្វើឡើងកាលពីវេកាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ជាមួយបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា បនហទាប់ពីមានបងប្អូន អ្នកលក់ដូ ទិញ ទិញ ជួល ទីតាំងខាងលើតៗគ្នា ហើយសង់ជាតូប រោង ជាសំណង់រឹងមាំ សម្រាប់លក់ដូរ លើផ្លូវបេតុងសាធារណៈ បង្កឱ្យបាត់បង់នូវសណ្តាប់ធ្នាប់ សាធារណៈ កកស្ទះចរាចរណ៍ ហើយកន្លងមកអាជ្ញាធរ ខណ្ឌ សង្កាត់ បានផ្សព្វផ្សាយជូនដំណឹង ដល់ម្ចាស់តូប ម្ចាស់រោង សំណង់ទាំងនោះ ទោះជាពួកគាត់ទិញមួយកន្លែង រាប់ពាន់ដុល្លារក៏ដោយ សំខាន់រុះរើចេញពីផ្លូវសាធារណៈ ហើយម្ចាស់ទីតាំងក៏យល់ព្រមរុះរើដែរ តែផ្ទុយទៅវិញ មកដល់ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤នេះ អ្នកលក់នៅតែបន្តលក់ មុនបានរុះរើចេញតាមកិច្ចសន្យា ទើបកម្លាំងអាជ្ញាធរ ចុះទៅរៀបចំ រុះរើ តូប រោងទាំងនោះចេញ យកផ្លូវធ្វើជាបនរយោជន៍រួមវិញ ៕

អត្ថបទ៖ តាតុងសែនេជ័យ

Share.