សិង្ហបុរី៖ អតីត​ DJ លោក​ Dee Kosh ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ជា​​ច្រើន​ករណី​ក្នុង​នោះ​មាន​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារា​ និង​ ផលិតភាពយន្ត​ស្រើបស្រាល។

តារា​ YouTuber ដែល​មាន​ឈ្មោះ​ Darryl lan Koshy ត្រូវ​បាន​ចោទ​ប្រកាន់​សរុប​ទាំង​អស់​៧​ករណី​ រួម​មាន​ ការ​ទំនាក់ំតនង​គោល​បំណង​ផ្ដល់​សេវាកម្ម​ផ្លូវ​ភេទ​ ប្រព្រឹត្តិ​អំពើ​អនាចារ​លើ​កុមារ​ និង​ផលិត​ភាពយន្ត​ស្រើបស្រាល​ជា​ដើម​។

បុរស​ប័យ​៣២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រើ​ប្រាស់​លុយ​២ពាន់​ដុល្លារ​ឱ្យ​ទៅ​ក្មេង​ប្រុស​វ័យ​១៦​ឆ្នាំ​ ដែល​ជា​អនីតិជន ឱ្យ​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​​មក​លើ​លោក​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​។ បន្ត​មក​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ លោក​ត្រូវ​បាន​​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​​លុយ​១ពាន់​ដុល្លារ​ ទៅ​ក្មេង​ប្រុស​វ័យ​១៧​ឆ្នាំ​ ឱ្យ​ប្រព្រឹត្ត​អំពើ​ដូច​គ្នានេះ​ដែរ​។ លោក​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ព្យាយាម​ប្រើ​សកម្មភាព​ខាង​លើ​ដោយ​ឱ្យ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ ធ្វើ​ទង្វើ​នេះ​កាល​ពី​ខែ​មីនា​ និង​ មិថុនា ​នៅ​ឆ្នាំ​ ២០១៨។

បន្ត​មក​ដល់​ឆ្នាំ​២០២០ ខែ​សីហា​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រើប្រាស់​លុយ ​​១ពាន់​ដុល្លារ​ ឱ្យ​ទៅ​ក្មេង​ប្រុស​វ័យ​១៧​ឆ្នាំ​ ធ្វើ​អូរ៉ល​សិច​ឱ្យ​លោក​។ លោក Kosh ត្រូវ​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន​២​ម៉ឺន​ដុល្លារ​ និង​ត្រូវ​កាត់​ក្ដី​ម្ដង​ទៀត​នៅ​ខែ​ក្រោយ​។

ដំបូង​ឡើយ​លោក​បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់​​តែ​ក្រោយ​មក​លោក​បាន​ផុស​នៅ​លើ​ Instagram កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ ថា​លោក​នឹង​ ចាត់​ចំណាត់​ការ​ោ្យ​បាន​ច្បាស់លាស់​ដើម្បី​ជំរះ​មន្ទិល​សង្ស័យ​រឿង​ទាំង​អស់​នេះ​។ ខណៈ​ដែល​ប៉ូលិស​ បាន​អះអាង​ថា​កំពុង​តែ​ចាត់​ចំណាត់ការ​និង​ស៊ើប​អង្កេត​។

Kosh មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​តាម​រយៈ​ការ​បង្កើត​វីដេអូ​ផុស​លើ Youtube Channel ហើយ​ក្រោយ​មក​លោក​ជា DJ នៅ​ក្នុង​ស្ថានីយ​វិទ្យុ​ Radio Power 98 តែ​លោក​បាន​ចាក​ចេញ​ពី​ការងារ​ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត។

ប្រសិន​បើ​រក​ឃើញ​ថា​លោក​ពិត​ជា​បាន​ប្រព្រឹត្តិទង្វើ​អនាចារ​ទៅ​លើ​កុមារ​ លោក​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ​ ពិនិ័យ​ជា​ទឹក​ប្រាក់​ ១ម៉ឺន​ដុល្លារ​ ឬ​ទាំង​ពិន័យ​និង​ជាប់​ពន្ធនាគារ​។ ខណៈ​ដែល​ទង្វើ​និង​ការ​ប្រើប្រាស់​សេវា​​សិច​លើ​កុមារ​អាច​នឹង​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ និង​ពិន័យ​ជា​ទឹក​ប្រាក់​។

ចំណែក​ការ​ផលិត​ភាព​យន្ត​ស្រើបស្រាល​នឹង​ត្រូវ​ជាប​់​ពន្ធនាគារ​​រហូត​ដល់​២​ឆ្នាំ​ ហើយ​ពិន័យ​ជា​ទឹក​ប្រាក់​២​ម៉ឹន​ដុល្លារ​និង​៤​ម៉ឺន​ដុល្លារ​។ ចំណែក​​ការ​ដាក់​ទោស​ជា​អប្បរមា​ចំនួន​ ៦​ខែ នឹង​ពិន័យ​​​ជា​ទឹក​ប្រាក់​២​ម៉ឺន​ដុល្លារ ឬ​ទាំង​ពិន័យ​និង​ជាប់​ពន្ធនាគារ​។​

Telegram-Troryorng
Share.