ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែកើតមានអាការៈងងឹតមុខខ្យល់គ សន្លប់ឈឹង ផ្អើលក្រុមសង្គ្រោះចេញទៅជួយ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើមាន ឈ្មោះ សួន មករា អាយុ៣៧ឆ្នាំ មានទីលំនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុបុរសខាងលើធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ខណៈដែលមកដល់ចំណុចកើតហេតុ ស្រាប់តែកើតមានអាការៈ ងងឹតមុខ ខ្យល់គ សន្លប់ឈឹង ផ្អើលអ្នកដំណើរតាមផ្លូវ ក្រុមសង្គ្រោះចេញទៅជួយ ។ អ្នកជម្ងឺត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.