​សិល្បៈ​ជាតិ​៖ តារា​ចម្រៀង​ សុខ សីឡាលីន ដែល​មាន​តួនាទី​ជាមន្ត្រី​នគរបាល​មួយ​រូប​ផង​នោះ​ បាន​ទៅ​ចូលរួម​បំពេញ​កាតព្វកិច្ច​ធ្វើ​តេស្ត​សារធាតុញៀន​ នា​បណ្ឌិត្យសភានគរបាល​កម្ពុជា​ កាល​ពីព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤​ ដោយ​លទ្ធផល​ អវិជ្ជមាន​។

សូមអាន៖ សុខ សីឡាលីន សម្ញែង​ឈុត​​នគរ​បាល​ពោល​​លើក​ទឹក​ចិត្ត​សិស្ស​​ប្រឡង​បាក់​ឌុប​ក្នុង​នាម​មន្ត្រីរាជការ​ និង …​

យោង​តាម​ការ​លើក​ឡើង​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស និង​កំពុង​ដើរ​តួនាទី​ជា​គណៈកម្មការ​ Beat The Best រដូវ​កាល​ទីពីរ​បាន​ចែក​រំលែក​ដំណឹង​និងលទ្ធផល​តេស្ត​របស់​កញ្ញា​ នៅ​លើ​ទំព័រហ្វេសប៊ុក អម​ដោយ​រូប​ថត​អនុស្សាវរីយ៍ ព្រម​ទាំង​បាន​រៀបរាប់​​ភ្ជាប់​ជាមួយ​នោះ​ដែរ​ថា​​៖​«​ក្នុង​នាម​ជា​មន្ត្រី​នគរបាល​មួយ​រូប​ ​នាង​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ​និង​បាន​ចូលរួម​ធ្វើ​តេស្ត​សារធាតុ​ញៀន​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​ ​នៅ​ថ្ងៃ​អង្គារ៍​ ទី​១៩​ ​ខែ​មីនា​ ​ឆ្នាំ​២០២៤​ ​នៅ​ ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។​ ​លទ្ធផល​ ​អវិជ្ជមាន​ #​យើងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប#បណ្ឌិត្យសភានគរបាលកម្ពុជា #គ្រូនគរបាលជាត

សូម​ជម្រាប​ជូន​ថា​ការ​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុញៀន​ដល់​ថ្នាក់​ដឹកនាំ មន្ត្រីនគរបាល​ជាតិ និង​គ្រូ​នគរបាលជាតិ​ នៅ​តាម​បណ្ដាអង្គ​ភាពចំណុះ​នៃ​បណ្ឌិត​សភានគរ​បាល​កម្ពុជានេះ​គឺ​យោង​ទៅសេចក្ដី​ប្រកាសរបស់​បណ្ឌិត្យសភា​នគរ​បាល​កម្ពុជា​ដែល​​​ប្រព្រឹត្តិ​ទៅ​ចំនួន ​៤​ថ្ងៃ​គឺ ថ្ងៃ​ទី​១៨ ថ្ងៃ​ទី​១៩ ថ្ងៃ​ទី​២០ និង​ថ្ងៃ​ទី២១ ដូច្នេះ​ហើយ​ ​កញ្ញា​ សុខ សីឡាលីន​ ក្នុង​នាម​ជា​មន្ត្រី​នគរបាល​មួយ​រូប​​ត្រូវ​តែ​ចូលរួម​គោរព​និង​អនុវត្តន៍​ទៅតាម​សេចក្ដី​ប្រកាស​របស់អង្គភាព៕

Share.