ខេត្តឧត្ដរមានជ័យ ៖ ក្មេងតូច៣នាក់ ទៅចម្ការដំឡូងជាមួយម្ដាយ ស្រាប់តែនាគ្នារើសគ្រាប់មីន មិនទាន់ផ្ទុះមកដំលេង បណ្ដាលឱ្យផ្ទុះស្លាប់ម្នាក់ របួស២នាក់ កាលពីនៅព្រឹកថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២៤នេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីក្មេងស្រីរងគ្រោះទាំង៣នាក់រើសគ្រាប់មីនមកដំលេងនេះ បានកើតឡើងនៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ ដោយកុមារាកុមារីទាំង៣នាក់បងប្អូន  ម្នាក់អាយុ ៤ឆ្នាំ  ម្នាក់អាយុ ៥ឆ្នាំ និងម្នាក់ទៀតអាយុ៨ឆ្នាំ បាននាំគ្នាទៅចម្ការដំឡូងជាមួយម្ដាយ ហើយបានរើសគ្រាប់មីនមកវាយដំលេង ទើបបណ្ដាលឱ្យផ្ទុះស្លាប់បងអាយុ ៨ឆ្នាំ ខណៈប្អូនៗ​២នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុ កុមាររងគ្រោះត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកសពក្មេងស្រីម្នាក់ទៀត​បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ចតុមុខ

Share.