ពិសេស​ណាស់​សម្រាប់​មិត្ត​នារី​ដែល​ចង់​បាន​សុខភាព​ល្អ​ថ្ងៃ​នេះ​ត្រយង​សូម​បង្ហាញ​ផ្លែ​ឈើ​១០​មុខ​ដែល​ល្អ​សម្រាប់​ទទួល​ទាន​ពេល​ព្រឹក​ដែល​នឹង​ជួយ​ឱ្យ​រាងកាយ​ទទួល​បាន​សារជាតិ​អាហារ​គ្រប់​គ្រាន់ ​បន្ថែម​ពី​លើ​ការ​ទទួល​ទាន​អាហារ​ផ្សេងៗ​ដែល​មាន​សារធាតុ​ផ្សំ​ពី​​ប្រូតេអ៊ីន​​សារធាតុ​ខ្លាញ់​និង​Carbohydrate (អង្គារជលៈរួម ​)។​

១. ផ្លែគីវី

គីវី​ជា​ផ្លែ​ឈើ​ដែល​សំបូង​ទៅដោយ​វីតាមីន​C ​និង​ Fiber ខ្ពស់​ សារធាតុ​ស្ពាន់​និងប៉ូតាស្យ៉ូម​ ស័ក្ដិសម​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​បន្ទោរ​បង់​ ​ខ្សោយ​ពោះវៀន​និង​ឧស្សាហ៍​​ហើមពោះ​

២. ផ្លែក្រូច

ផ្លែ​ក្រូច​សំបូរ​ទៅ​ដោយ​វីតាមីន​Cនិង​ Fiber ជា​ពិសេស​ផ្លែ​ឈើ​ដែល​សំបូរ​ដោយ​វីតាមីន​ C​ជួយ​បន្ធូរបន្ថយ​បញ្ហា​គ្រោះ​ថ្នាក់​ដែល​កើត​ពី​ឆ្អឹង​ពុក​ ជំងឺ​ថប់បារម្ភ​និង​ជំងឺ​មហារីក​។សារធាតុ​ Fiber មាន​ចំណែក​ជួយ​កាត់​បន្ថយ​អាការៈ​ឆ្អល់ពោះ​និង​ជួយ​ឱ្យ​អ្នក​បរិភោគ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ប៉ុន្តែ​មិន​ត្រូវ​ទទួល​ទាន​ច្រើន​លើស​បរិមាណ​ពេក​ទេ​ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​រាងកាយ​ទទួលបាន​សារធាតុ​ស្ករ​និង​កាល់ឡូរី​ខ្ពស់​

៣. ស្ដ័រប៊ឺរី (Strawberry) ​

ផ្លែ​ស្ដ័រប៊ឺរី​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​​​រ៉ាឌីកាល់​ដូច្នេះ​ការ​ទទួល​ទាន​ស្ដ័រប៊ឺរី​ក្នុង​បរិមាណ​១​កូន​ចាន​នឹង​ធ្វើឱ្យ​សារពាង្គ​កាយ​បាន​ទទួល​វីតាមីន​ C នៅ​ក្នុង​បរិមាណ​មួយ​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​រាងកាយ​ក្នុង​មួយ​ៗ​ថ្ងៃ​ ក្រៅពី​នេះ​នៅ​មាន​វីតាមីន​ B និង​ Fiber ដែល​ជា​ចំណែក​មួយ​ជួយ​ដោះ​ស្រាយ​បញ្ហា​ហើម​ពោះ​បាន​ទៀត​ផង​។

៤. ប្លូប៊ឺរី (Blueberry)

ប្លូប៊ឺរី​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​គុណប្រយោជន៍​ក្នុង​ការ​ទទួល​ទាន​ខ្ពស់​ព្រោះ​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​យ៉ាង​ច្រើន ជា​ពិសេស​នៅមាន​ចំណែក​ជួយ​អភិវឌ្ឍ​ដល់​ការ​ចងចាំ​ ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ធ្វើ​ការ​បាន​ល្អ​និង​ជួយ​ឱ្យ​សរសៃ​ឈាម​មាន​លក្ខណៈ​ប្រក្រតី។

៥. ផ្លែ​ក្រូច​ខ្វិច​

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ទទួល​ទាន​ផ្លែ​ក្រូច​ខ្វិច​កន្លះ​ផ្លែមុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នឹង​ជួយ​ឱ្យ​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​​ទទួល​បាន​លទ្ធផល​ឆាប់​រហ័ស​ពិសេស​អាច​ជួយ​គ្រប់​គ្រង​លំដាប់​ជាតិស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​។ ក្រូច​ខ្វិច​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​សារធាតុ​ខ្លាញ់​ធ្វើ​ការងារ​យ៉ាង​មាន​ប្រសិទ្ធិភាព​កាន់​តែ​ល្អ​ឡើង​ ជាង​នោះ​ទៀត​វីតាមីន​C នៅ​ក្នុង​ផ្លែ​ឈើ​នេះ​នៅ​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​ឱ្យ​កាន់​តែ​រឹងមាំ​ថែមទៀត​។

 ៦. ត្រសក់​ផ្អែម​

ការ​ទទួល​ទាន​ផ្លែ​ត្រសក់​មួយ​មួយ​ភាគ​បួន​នៃ​ផ្លែ​ត្រសក់​ផ្អែម​ទាំង​មូល​នឹង​ជួយ​ឱ្យ​រាងកាយ​បាន​ទទួល​វីតាមីន​ C​ស្មើ​នឹង​តម្រូវការ​របស់​រាងកាយ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ មិន​តែ​ប៉ុណ្ណោះ​ផ្លែ​ត្រសក់​ផ្អែម​នៅ​មាន​វីតាមីន​ A ដែល​ជួយ​បំប៉ន​ភ្នែក​និង​សម្បុរ​ស្បែក​ឱ្យ​ភ្លឺ​ថ្លា​ថែម​ទាំង​មាន​សារធាតុ​ Fiber ដែល​ជួយ​ឱ្យ​ក្រពះ​ឆ្អែត​បាន​យូរ​ផង​ដែរ​។

៧. រ៉ាស់ប៊ឺរី (Rasberry)

​ផ្លែ​រ៉ាស់ប៊ឺរី​មាន​ផ្ទុក​ទៅ​ដោយ​បរិមាណ​នៃ​សារធាតុ​ប្រឆាំងនឹង​រ៉ាឌីកាល់ព្រម​ទាំង​មាន​ Fiber វីតាមីន C និង​​​​វីតាមីន K ដែល​ជួយ​ការពារ​និង​ថែរក្សា​ឱ្យ​ឆ្អឹង​រឹងមាំ​។ 

៨. ក្រេនប៊ឺរី​ (Cranberry)

ក្រេនប៊ឺរី​គឺជា​ផ្លែឈើ​ដែល​មាន​គុណសម្បត្តិ​ជួយ​បន្ថយ​ការ​លូតលាស់​របស់​បាក់តេរី​ក្នុង​រាងកាយ​ជា​ពិសេស​ការ​ឆ្លង​រោគ​តាម​រយៈ​ប្រព័ន្ធ​បន្ទោរ​បង់​ ហើយ​ថែម​តាំង​ជួយ​រក្សា​លោហិត​និង​សរសៃឈាម​ចង្វាក់​បេះដូង​បាន​យ៉ាង​ល្អ​ទៀត​ផង​។ ជាង​នោះ​ទៀត​នៅ​ជួយ​ដល់​ព្យាបាល​ជំងឺ​មហារីក​បាន​ទៀត​ផង​។

៩. ផ្លែចេក​

ផ្លែ​ចេក​សំបូរ​ទៅ​ដោយ​សារធាតុ​រ៉ែ​និង​វីតាមីន​ខ្ពស់​ ជា​ពិសេស​នៅ​ក្នុង​ផ្លែ​ចេក​មាន​ផ្ទុក​ទៅ​ដោយ​ស្ករ​ធម្មជាតិ​ដែល​អាច​ឱ្យ​រាងកាយ​មនុស្ស​យើង​អាច​យក​ទៅ​ប្រើប្រាស់​បាន​ភ្លាម​ៗ​ទៀត​ផង​។ក្រៅ​ពី​នេះ​នៅ​មាន​ Carbohydrate (អង្គារជលៈរួម )​ ដែល​ជួយ​បន្ថែម​កំលាំង​ឱ្យ​រាងកាយ​ដោយ​មិន​ចាំ​បាច់​ទទួល​ទាន​ម្សៅ​ឬ​ស្ករ​នោះ​ទេ​។

១០. ផ្លែ​ឪឡឹក​

ឪឡឹក​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​សារធាតុ​ ​Lycopene ដែល​ជួយ​ដល់​ការ​មើល​ឃើញ​ ជួយ​​បំប៉ន​បេះដូង​​និង​ការពារ​រោគ​មហារីក​បាន​យ៉ាង​ប្រសើរ ជា​ពិសេស​សារធាតុ​ប្រភេទ​នេះ​រក​ឃើញ​ភាគ​ច្រើន​​នៅ​ក្នុង​អាហារ​ដែល​មាន​ពណ៌​ក្រហម។ ក្រៅ​ពី​នេះ​នៅ​មាន​ផ្ទុក​ទៅ​ដោយ​ Fiber និង​មាន​​កាល់ឡូរី​​ទាប អាច​ចាត់​ទុក​បាន​ថា​ជា​អាហារ​ដែល​ស័ក្តិសម​ខ្លាំង​នឹង​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​បំផុត​

ក្រៅ​ពី​ត្រូវ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ហើយ​នារី​ទាំងអស់​មិន​ត្រូវ​បំភ្លេច​ផ្លែ​ឈើ​នោះ​ទេ​ព្រោះ​ផ្លែ​ឈើ​អាច​ចាត់ទុក​បាន​ថា​ជា​អាហារ​ដែល​ជួយ​ឱ្យ​រាងកាយ​យើង​ទទួល​បាន​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ផង​ដែរ​ដូច្នោះ​សូម​ណែនាំ​ឱ្យ​ជ្រើសរើស​ទទួល​ទាន​​ផ្លែ​ឈើ​តែ​ត្រូវ​តែ​ជា​ផ្លែ​ដែល​ស័ក្តិសម​សម្រាប់​ទទួលទាន​ពេល​ព្រឹក​៕

Share.