ភ្នំពេញ ៖ ភ្លើងឆេះស្មៅក្នុងដីចំការមួយកន្លែង កាន់តែខ្លាំងឡើង បង្កឱ្យពលរដ្ឋ អ្នកភ័យភ័យខ្លាចភ្លើងឆេះរាលដល់ផ្ទះសម្បែង ស្នើសុំរថយន្តពន្លត់អគ្គិភ័យជួយពន្លត់ភ្លើង ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ មានអ្នកដុតស្មៅ នៅក្នុងដីចំការចំណុចខាងលើ ភ្លើងឆេះកាន់តែខ្លាំងឡើង ធ្វើឱ្យពលរដ្ឋភ័យខ្លាចភ្លើងឆេះរាលដល់ផ្ទះសម្បែង ទើបស្នើសុំរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទប់ស្កាត់ ។

ក្នុងហេតុការណ៍ខាងលើត្រូវបានរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.