លោក អ៊ីរ៊ិក ប៊ុកឃើ (Eric Booker) គឺជាយូធូបប៊ឺរ៍ (Youtuber) ម្នាក់ ដែលចូលចិត្តញុំាច្រើន និង ចូលចិត្តផឹកសូដា (ភេសជ្ជៈ​មាន​ជាតិ​ហ្គាស) ហើយថ្មីៗនេះលោកបានផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើនបំផុតក្នុងរយៈពេល​ដ៏ខ្លីដើម្បីបំបែកឯតទគ្គកម្ម។

លោក ប៊ុកឃើ មិនត្រឹមតែជាយូធូបបើ (Youtuber) ប៉ុណ្ណោះទេ បច្ចុប្បន្នលោកថែមទាំងបានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេសផងដែរ។

គេហទំព័រកំណត់ត្រាហ្គីនណេស បានបង្ហោះថា លោក ប៊ុកឃើ បានផឹកសូដាចំនួន ២លីត្រ អស់រយៈពេលតែ ១៨វិនាទីប៉ុណ្ណោះ ហើយបានបង្ហោះវីដេអូរបស់លោកនៅលើឆាណែលយូធូប។ អ្វីដែលពិសេស លោក ប៊ុកឃើ បានក្លាយជាកំពូលអ្នកផឹកសូដា អស់រយៈពេលលឿនជាងគេបំផុតនៅលើពិភពលោក។

ជាចុងក្រោយលោក ប៊ុកឃើ គឺជាអ្នកខ្លាំងដែលស្ថិតលើលេខរៀងទី ២៣ នៃបញ្ចីអ្នកពូកែញុំាំបំផុត ហើយលោក ប៊ុកឃើ មានបំណងបំបែកឯតទគ្គកម្មញុំាអាហារនៅពេលខាងមុខនេះផងដែរ៕

ប្រែ​សម្រួល​៖ ជុំ ពេជ្រវណ្ណារ៉ា

ទស្សនាវីដេអូ​ព័ត៌មានខាងក្រោម៖

Telegram-Troryorng
Share.