មិន​ដឹង​ថា​មាន​មូលហេតុ​អ្វី​បាន​ជា​ធ្វើ​ឱ្យ​អ្នក​ម៉ាក់​របស់​ម៉ូម៉ូ​អ្នក​នាង ​គង់ ​ចាន់​ស្រីមុំ ​ក្ដៅ​ក្រហាយ​ចិត្ត​​ខ្លាំង​​ទើប​ធ្វើ​ឱ្យ​អ្នក​នាង​រអ៊ូ​ខឹង​តាំង​ពី​យប់​រហូត​មក​ទល់​នឹង​ភ្លឺ​ហើយ​នៅ​តែ​មិន​ទាន់​បាត់រហូតផុសសំណេរនៅលើ FB ម្ដង​ជា​ពីរដង​។

ចាប់​តាំង​ពី​រាត្រី​ថ្ងៃ​ទី​២០​ខែ​មេសា​ ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មេសា​ឆ្នាំ​២០២១​នេះ​ ​អ្នក​នាង​គង់​ចាន់​​នៅ​តែ​បន្ត​ផុស​សំណេរ​ហាក់​បង្ហាញ​នឹង​ការ​ខឹង​សម្បារ​ចំពោះ​បុគ្គល​ណា​ម្នាក់​នៅ​បណ្ដាញ​សង្គម​​របស់​អ្នក​នាង​។ ក្នុង​សំណេរ​ខ្លី​ៗ​របស់​អ្នក​នាង​បាន​បញ្ជាក់​​និង​ផ្ដោត​ទៅ​លើ​ការ​ច្រណែន​ឈ្នានីស​និង​មនុស្ស​ល្អ​តែ​សម្រក​ខាង​ក្រៅ​តែ​បង្កប់​ពិស​ពុល​ខាង​ក្នុង​។​

«​មនុស្ស​ដែល​គួរ​អោយ​ខ្លាច​បំផុត​ មិនមែន​មនុស្ស​ដែល​កាច​ឆ្នាស់​ទេ​ តែ​ជា​មនុស្ស​ផ្អែម​ក្រៅ​រលួយ​ក្នុង​»​។​ «មិន​មាន​ក៏​មើល​ងាយ​ ​ពេល​មាន​ក៏​ច្រណែន​នេះ​ហើយ​​ ​សន្តាន​មនុស្ស​ឈប់​បាន​ឈប់​ទៅ​ពេល​ឃើញ​គេ​ល្អ​គួរ​ចេះ​រៀន​រក​ ​កុំ​អង្គុយ​ច្រណែន​នាំ​ ​ក្តៅ​ក្រហាយ​»​។​

​ក្រុម​ការងារ​សារព័ត៌មានត្រយង បាន​ព្យាយាមធ្វើការ​ទាក់ទង​ទៅ​កាន់​អ្នក​នាង​គង់​ចាន់​ស្រីមុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប៉ុន្តែ​ទូរស័ព្ទ​​អ្នក​នាង​ជាប់​រវល់​។​

​​​​ស្រីមុំ​គឺ​ជា​តារា​សម្ដែង​មួយ​រូប​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ពិសេស​បច្ចុប្បន្ន​នេះ​អ្នក​នាង​កំពុង​តែ​ឡើង​កូដ​ខ្លាំង​ព្រោះ​ជា​ពិធីការនី​កម្មវិធី​ល្បី​ 3Fun ​រួម​ជា​មួយ​នឹង​លោក​អៀង​ ​វិឆ័យ​ និង ​កញ្ញា​ផេនខេក​។

Share.