កីឡាករ​ជនជាតិ​គុយបា​ វ័យ​៣៥​ឆ្នាំ​​ Yordenis Ugás បន្ត​ពាក់​​ខ្សែ​ក្រវាត់ WBA (Super) Welterweightទៀត ក្រោយ​យក​ឈ្នះ​ដោយ​ពិន្ទុ​​ឯកឆ័ន្ទលើ​អ្នក​ប្រដាល់​ប្រដាល់​វ័យ​​៤២ឆ្នាំ​របស់​ហ្វីលីពីន Manny Pacquiao នៅ​លើ​កីឡដ្ឋាន T-Mobile Arena ក្នុង​ទីក្រុង Paradise រដ្ឋ Nevada សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី២២ ខែ​សីហា ឆ្នាំ​២០២១ នេះ។

កីឡាករ Manny Pacquiao ប្រកួត​បាន​៧២​លើក​ហើយ ដោយ​ក្នុង​នោះ​ឈ្នះ​បាន​៦២លើក ចាញ់​៨​លើក​និង​ស្មើ​គ្នា​២លើក។ ចំណែក​អ្នក​ប្រដាល់​រហស្សនាម​ 54 Milagros របស់​គុយបា វិញ​ ប្រកួត​បាន​​៣១​លើក​ឈ្នះ​២៧​លើក​ និង​ចាញ់​៤លើក។

ដូច្នេះ​កីឡាករ Yordenis Ugás នៅ​រក្សា​ខ្សែ​ក្រវ៉ាត់ WBA (Super) Welterweight ដដែល​ក្រោយ​គ្រង​តំណែង​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១ ខណៈ Manny Pacquiao ធ្លាប់​ស្ពាយ​ខ្សែ​ក្រវាត់​នេះ​២ឆ្នាំ​គឺ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១៕

អត្ថបទពាក់ព័ន្ធ៖សម្តេច​តេជោ៖ Manny Pacquiao ជោគជ័យ​ទាំង​​ក្នុង​វិស័យ​កីឡា និង​​វិស័យ​នយោបាយ

Telegram-Troryorng
Share.