កាល​ពី​ម៉ោង ៥ ល្ងាច ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​រៀបចំ​រថយន្ត​ក្រុង ដោយ​ឥត​គិត​ថ្លៃ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ។

ខ្លឹមសារ​នៃ​សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​ថា អនុវត្ត​តាម​ប្រសាសន៍​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្ត​ក្រុង​ចំនួន ៤៥៥​គ្រឿង សម្រាប់​បម្រើ​សេវា ដឹក​ជញ្ជូន​សាធារណៈ រយៈពេល ០៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ២០២៤ ដោយ​មិន​បង់​ប្រាក់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុកកំណើត ជួបជុំ​បង​ប្អូន ក្រុម​គ្រួសារ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ដោយ​ក្នុង​នោះ ៖

១- សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៦០​គ្រឿង​។

២- សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ចំនួន ៣៩៥​គ្រឿង​។

ព័ត៌មាន​លម្អិត​អំពី​រថយន្ត​ក្រុង ទៅ​តាម​បណ្ដា​ខេត្ត​នានា ត្រូវ​បាន​រាយ​ក្នុង​តារាង​ខាង​ក្រោម​៖

Share.