ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

ការរៀបចំដាក់រថយន្តក្រុង សម្រាប់ដឹកបងប្អូនប្រជាបលរដ្ឋនេះ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលឆាប់ៗនេះ។

ចំពោះរថយន្តក្រុងសាធារណៈទាំង៤៥៥គ្រឿងនេះ ក៏មានបែងចែកទៅតាមបណ្តាលខេត្ត និងក្រុងភ្នំពេញ ដូចជាសេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានចំនួន៦០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ចំនួន៣៩៥គ្រឿង។ សម្រាប់ទីតាំង និងពេលវាលាចេញដំណើរ លោកអ្នកអាចចូលទៅមើលនៅលើសេចក្តីជូនដំណឹងបាន៕

អត្ថបទ៖ សង្គម

Share.