ស្វាយរៀង៖ យុវតីម្នាក់ជិះម៉ូតូហុងដាឌ្រីម លើផ្លូវគ្រួសក្រហម ស្លះល្វឹង បោះពួយល្បឿនលឿន រអិលដួលខ្លួនឯង រងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ក្នុងភូមិប៉ាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា យុវតីរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1R-7249 ធ្វើដំណើរតាមផ្លូវលំ អាងផ្លូវស្រឡះ បោះពួយល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រអិលដួលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយ នាំយកទៅមន្ទីរពេទ្យ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.