រយៈ​ពេល​ជាមួយ​ឆ្នាំ​ហើយ​ក្រោយ​ក្រុម​ចម្រៀង​ដ៏​មាន​ឥទ្ធិពល​របស់​កូរ៉េ​ BTS បាន​ធ្វើ​ការ​ប្រកាស​ពន្យារ​ពេល​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ ហើយ​​​នៅ​ទី​បំផុត​ BTS បាន​ប្រកាស​រំសាយ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​​ពិភពលោក​ «Map Of The Soul»។

កាល​ពី​ថ្ងៃ​ទី ​២០ ខែ​សីហា ឆ្នាំ​២០២១ កន្លង​ទៅ​ ផលិតកម្ម​ Big Hit Music បាន​ប្រកាស​ថា​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​តបស់​ BTS ត្រូវ​បាន​រំសាយ​ចោល​ជា​ផ្លូវការណ៍​ហើយ​ ដោយ​ផលិតកម្ម​មួយ​នេះ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖

«ជំរាប​សួរ​ផលិតកម្ម​ BigHit Music! យើង​ខ្ញុំ​មាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ប្រគំ​តន្ត្រី​ BTS MAP OF THE SOUL TOUR» មក​ជំរាប​ជូន​ ផលិតកម្ម​យើង​ខ្ញុំ​បាន​ធ្វើ​ការងារ​យ៉ាង​ធ្ងន់​ដើម្បី​ត្រៀម​រៀប​ចំ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នេះ​ ព្រោះ​ដឹង​ថា​អ្នក​គាំទ្រ​ម្នាក់ៗ​កំពុង​តែ​រងចាំ​ការ​ប្រគំតន្ត្រី​នេះ​ ប៉ុន្តែ​ដោយ​សារ​តែ​ស្ថានការណ៍​មាន​ការ​ផ្លាស់ប្ដូរ​​លើស​ពី​ការ​គ្រប់គ្រង​បាន ទើប​ពិបាក​នឹង​ត្រលប់​មក​ធ្វើ​តាម​ផែនការ​ដែល​បាន​កំណត់​ទុក​មុន​នេះ​ ដូច្នេះ​ផលិតកម្ម​សម្រេច​រំសាយ​ចោល​ការ​ប្រគំ​តន្ត្រី​ BTS MAP OF THE SOUL TOUR។ ខណៈ​ដែល​ការ​ប្រគំ​តន្ត្រី​ក្នុង​ក្រុង​ SEOUL មុន​នេះ​បាន​រំសាយ​ចោល​ការ​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ បន្ត​មក​ទៀត​ការ​ប្រគំ​តន្ត្រី​នៅ​ជប៉ុន​និង​អ៊ឺរ៉ុប​មុននេះ​បាន​ពន្យារ​ពេល​មុន​លក់​សំបុត្រ​ចូល​ទស្សនា​។ ផលិតកម្ម​មាន​ក្ដី​ទោមនស្ស​យ៉ាង​ក្រៃ​លែង​ដែល​ត្រូវ​ជំរាប​ជូន​ការ​រំសាយ​​​ជា​ផ្លូវ​ការ​នេះ​ ចំណែក​អ្នក​គាំទ្រ​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​នៅ​អាហ្វ្រិក​ខាង​ជើង​ នឹង​ប​ាន​ទទួល​អ៊ីម៉េល​សង​ប្រាក់​វិញ​។»

ផលិតកម្ម​ BIGHIT MUSIC ក៏​បាន​បន្ថែម​ឱ្យ​ដឹង​ដែរ​ថា​ ខាង​ផលិតកម្ម​កំពុង​តែ​សិក្សា​ត្រៀម​កា​រ​ប្រគំ​តន្ត្រី​តាម​រូប​បែប​ណាមួយ​ផ្សេង​ទៀត​ដែល​អាច​ឱ្យ​អ្នក​គាំទ្រ​អាច​ទស្សនាស​ការ​សម្ដែងរ​បស់​ក្រុម​ BTS នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕​

Telegram-Troryorng
Share.