អ្នក​នាង​ Maream Brown បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា​ Account Instagram របស់​អ្នក​នាង​កាល​ពី​យប់​ទី​២០​ខែ​មេសា​ឆ្នាំ​២០២១​ម្សិល​មិញ​នេះ​ត្រូវ​បាន​ជន​អនាមិក​ Hack ​ហើយ​គំរាម​ទារ​ប្រាក់​ដើម្បី​ជា​ថ្នូរ​​ដោះដូរ​នឹង​ការ​ប្រគល់​គណនី​មក​ឱ្យ​អ្នក​នាង​វិញ។

ស្ត្រី​ដែល​ជា​ Youtuber ​ល្បី​និង​ជា​​អ្នក​លក់​សំលៀក​បំពាក់​បាន​ឱ្យ​ដឹង​ថា​គណនី​អ្នក​នាង​ដែល​មាន​ឈ្មោះ​ថា​ MareamBrown ​មាន​អ្នក​ Follow ចំនួន 55K ត្រូវ​បាន​គេ​លួច​ (Hack) តែ​មិន​បាន​សម្រេច​ក្រោយ​មក​ទៀត​គេ​បាន​ព្យាយាម​លួច​(Hack)យក​ Account លក់​សំលៀក​បំពាក់​របស់​អ្នក​នាង​ដែល​មាន​ឈ្មោះ​ថា​ Fancy Marvria មាន​ Follower ចំនួន​ 1K ​ដោយ​លើក​នេះ​អ្នក​នាង​មិន​សំណាង​ដូច​មុន​នោះ​ទេ​ព្រោះ​ Hacker​ លួច​យក​បាន​​សម្រេច​។ ក្រោយ​មក​ទៀត​ជន​អនាមិក​បាន​ផ្ញើ​សារ​មក​ទាមទារ​យក​ប្រាក់​ពី​អ្នក​នាង​ប៉ុន្តែ​អ្នក​នាង​មិន​យល់​ព្រម​ ដោយ​សារ​អ្នក​នាង​មិន​យល់​ព្រម​ជន​នោះ​បាន​រក​លេស​ឱ្យ​អ្នក​នាង​ផ្ញើ​លេខ​កូដ​ការពារ​ចំនួន​៦​ខ្ទង់​ដែល​ភ្ជាប់​ជាមួយ​​នឹង​លេខ​ទូរស័ព្ទ​អ្នក​នាង​ទៅ​គេ​ប៉ុន្តែ​អ្នក​នាង​នៅ​តែ​មិន​យល់​ព្រម​ដដែល​។ ទីបំផុត​នៅ​មួយ​ម៉ោង​ក្រោយ​បទ​សន្ទនា​ជាមួយ​នឹង​ជន​អនាមិក​នោះ​ Account IG របស់​អ្នក​នាង​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​ Disabled (មិន​ដំណើរការ​)​។ខណៈ​នេះ​អ្នក​នាង​កំពុង​តែ​ប្រកាស​ស្វែង​រក​ភ្នាក់ងារ​ឬ​សេវាកម្ម​ជួសជុល​ណា​ដែល​អាច​ដោះស្រាយ​និង​យក​ Account មក​ឱ្យ​អ្នក​នាង​វិញ​បាន​ ដោយ​អ្នក​នាង​បាន​បញ្ជាក់​ថា​ចំពោះ​តម្លៃ​មិន​ជា​បញ្ហា​នោះ​ទេ​។​

យោង​តាម​ការ​ចែក​រំលែក​របស់​អ្នក​នាង​ Maream សូម​ឱ្យ​បងប្អូន​ទាំង​អស់​ដែល​មាន​ប្រើ​ប្រាស់​ គណនី FB ឬ IG ដែល​អាច​មាន​ភ្ជាប់​ជាមួយ​នឹង​កាត​ធនាគារ​ផ្សេងៗ​នោះ​មាន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​ព្រោះ​បច្ចេកទេស​បច្ចុប្បន្ន​ទំនើប​ណាស់​ដែល​អាច​ផ្ដល់​នឹង​នាំ​ឱ្យ​មាន​ការ​ខាត​បង់​ណា​មួយ​ជាយថាហេតុ​៕​

Share.