ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌាម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តVOGOបើកលឿនជ្រុលបុក ប្លោងម៉ូតូធ្លាក់ចូលក្នុងទឹកប្រឡាយបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកVIGO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8728 បើកល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូហុងដាឌ្រីម ជិះដោយជនរងគ្រោះ ជនជាតិឥណ្ឌា កំពុងបត់ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឱ្យប្លោងម៉ូតូធ្លាក់ចូលក្នុងប្រឡាយលិចបាត់ របួសធ្ងន់ម្នាក់ រថយន្តខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែករថយន្តនិងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.