អតីត​តារា​សម្ដែង​ស្រី​រូប​ស្រស់​អ្នក​នាង​ នៅ សុនិតា បច្ចុប្បន្ន​កំពុង​តែ​រស់​នៅ​ក្នុង​ទ្រនំ​សុភមង្គល​ប្រកប​ដោយ​ភាព​សុខសាន្ត​ជាមួយ​នឹង​ស្វាមី​និង​កូន​ប្រុស​បណ្ដូល​ចិត្ត​ យ៉ាង​ណា​មិញ​ស្ត្រី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​តែ​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​រូប​នេះ​បាន​បង្ហោះ​សំណេរ​ខ្លី​ចែក​រំលែក​ចំណុច​សំខាន់​ៗ​ចំនួន​៨ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​។

អ្នក​នាង នៅ សុនិតា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ សីហា នេះ​បាន​ផុស​សំណេរ​​មួយ​ចែក​រំលែកចំណុច​សំខាន់ៗ​ចំនួន ​​៧​ ជា​កត្តានាំ​ឱ្យ​មនុស្ស​ ឈាន​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​!

ទីមួយ​ ខ្ជិលគឺជាពាក្យដែលមិនមាននៅក្នុងវចនានុក្រមរបស់មនុស្សជោគជ័យទេ

ទីពីរ កុំព្យាយាមគេចកំហុសខ្លួនឯង ព្រោះអ្នកអាចនឹងទូលវារាប់ពាន់កំហុសទៅថ្ងៃមុខ

ទីបី យកកំហុសមកកែឆ្នៃភាពខ្វះចន្លោះដែលមានទុកជាបទពិសោធន៏

ទីបួន មិនដែលឃើញមនុស្សជោគជ័យណាដែលមិនធ្លាប់បរាជ័យនោះទេ បើមិនធ្លាប់បរាជ័យមានន័យថាក៏មិនធ្លាប់ជោគជ័យដែរ

ទីប្រាំ ចង់មានចង់បានតែយកខ្នងធ្វើគូទ លើលោកនេះគ្មានសំណាងផ្តល់អោយមនុស្សដែលមិនប្រឹងប្រែងនោះទេ

ទីប្រាំមួយ កាលវិភាគជីវិតគឺជាទម្លាប់នៃភាពដាស់តឿនសំរាប់មនុស្សជោគជ័យ

និង​ចុងក្រោយ កុំភ្លេចចាយលុយអោយមានផែនការណ៍អោយច្បាស់ក្នុងខ្លួន តក់ៗពេញបំពង់ មិនដែលឃើញអ្នកមានណាមានប្រវត្តិសន្សំលុយប្រាក់ដុល្លារឡើងទៅទេ គេសន្សំចាប់ផ្តើមពីកាក់ល្អិត ​

រូបភាព​ប៉ុន្មាន​សន្លឹក​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខាង​លើ​នេះ​ជា​រូបភាព​​អ្នក​នាង ​ ថតនៅពីមុខឡាន អតីតប្រធានាធិបតីគ្រប់ជំនាន់ នៅរដ្ធ canbara ប្រទេសអូស្ត្រាលី។ សំណេរ​ចែក​រំលែក​របស់​អ្នក​នាង​​​ត្រូវ​បាន​អ្នក​គាំទ្រ​និង​មជ្ឈដ្ឋាន​មហាជន​មាន​ការ​កោត​សរសើរ​ចំពោះ​ការ​លើក​ឡើង​​នេះ​។​

គួរដឹង​ថាបច្ចុប្បន្ន​ ​អ្នក​នាង​ នៅ សុនិតា បាន​រួម​រស់​ជាមួយ​នឹង​​លោក ​ទិត ថាវរិទ្ធិ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌​ ហើយទទួល​បាន​កូន​ប្រុស ​វ័យ​ ៥ខែ ​ជា​ចំណង​ដៃ​ស្នេហា​៕

Telegram-Troryorng
Share.