ស្រី​ស្រស់​ម្នាក់​នេះ​គឺជា ​Miss Universe Laos 2020 ជា​បវរកញ្ញា​ទី​៤​ ដែល​បាន​តំណាង​ឱ្យ​ប្រទេស​ឡាវ​ទៅ​ចូលរួម​ក្នុង​វេទិកា​ប្រកួត​លំដាប់​ពិភពលោក​​លើក​ទី​៦៩​ Miss Universe នៅ​សហរដ្ឋ​អាមេរិក​ដែល​កម្មវិធី​ប្រកួត​នឹង​ប្រព្រឹត្ត​ឡើង​នៅ ​​ខែ​ឧសភា​ខាង​មុខ​នេះ​​។

Christina គឺ​ជា​ឈ្មោះ​ពិត​របស់​បវរកញ្ញា​ចក្រវាឡ​របស់​ប្រទេស​ឡាវ​ដែល​មាន​រហស្សនាម​ថា​តុក្កតា​ Barbie ឡាវ​។ បវរកញ្ញា​មុខ​កូន​កាត់​ម្នាក់​នេះ​គឺ​ជា​បេក្ខនារី​ម្នាក់​ដែល​មិន​អាច​មើល​រំលង​បាន​នោះ​ទេ​ព្រោះ​កាន់​តែ​ខិត​ជិត​ដល់​ថ្ងៃ​ប្រកួត​កាន់​តែ​បញ្ចេញ​សម្រស់​ឆើតឆាយ​ឡើង​តាមរយៈ​ការ​បង្ហោះ​រូបថត​​ក្នុង​សំលៀក​បំពាក់​ស្អាត​ប្លែក​ដើម្បី​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​។

Christina បច្ចុប្បន្ន​មាន​វ័យ​២៧​ឆ្នាំ​ជា​កូន​កាត់​ឡាវ​-បេឡារុស​មាន​សមត្ថភាព​អាច​និយាយ​បាន ​៤​ភាសា ​មាន​ភាសា​ឡាវ ​ថៃ ​អង់គ្លេស ​និង ​រុស្សី។

កម្មវិធី​ Miss Universe ​លើក​ទី​៦៩​នឹង​រៀបចំ​ការ​ប្រកួត​នៅ​រដ្ឋហ្ល័ររីដា​សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ច័ន្ទ​ទី​១៧ខែ​ឧសភា​ឆ្នាំ​២០២១៕

Share.