សិល្បៈជាតិ៖ បន្ទាប់​ពី​មា​ន​បញ្ហា​ខ្លះ​បណ្ដាល​ឱ្យ​កើត​មាន​ការ​អាក់អន់ស្រពន់​ចិត្ត​ អ្នក​ផលិតមាតិការ​វីដេអូ​ដ៏​ល្បី​ Rich Kh គោប្រាក់ បាន​ជំរាបលា​កម្ពុជា​ ត្រលប់​ទៅ​អាមេរិក​វិញ ប៉ុន្តែ​ដូច​ពាក្យ​គេ​ថា​កាយ​ឃ្លាត​ឆ្ងាយ​តែ​ចិត្ត​និង​បេះដូង​នៅ​កម្ពុជា​ ទីបំផុត​ Rich Kh បាន​សម្រេច​ចិត្ត​សុំ​ម្ដាយ​ត្រលប់​មក​កម្ពុជា​វិញ​ ព្រោះ​តែ​បេសកកម្ម​របស់​ខ្លួន​មិន​ទាន់​បញ្ចប់​។

វីដេអូថ្មី​មួយ​របស់​ Rich Kh កំពុង​តែ​ផ្ទុះ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ដោយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​លើក​ឡើង​ថា​៖ «ខ្ចីដៃ​Rick ដេីម្បីប្រកាសទៅតាមហាងនានា ប្រសិនបើឃើញចាស់ជរារែករឺទូលនំលក់ រឺក៏ លក់បន្លែ សូមជួយអោយគាត់លក់នៅមុខហាងផង ក្រោមម្លប់​ឈើ​ រឺក៏ជួយសាងនំ និងបន្លែបង្ការដែលគាត់លក់ យកទៅលក់បន្តក៏បាន រឺ​ធ្វើម្ហូប​សំរាប់ហាងអាហារ ក៏បាន​… អាកាសក្តៅណាស់ លោកយាយលោកតា គាត់​លក់​ឆាប់​អស់ ​នឹង​អាល​​បាន​ទៅ​ផ្ទះ​សំរាក​។​ ​ជឿ​ខ្ញុំ​ ​អស់​លោក​អ្នក​នឹង​បាន​អារម្មណ៍​ជ្រះ​ថ្លា​ ​ត្រជាក់​​​ ហើយ​រីករាយ​ពី​ខាង​ក្នុង​បេះដូង​មក​តែ​ម្តង​។​ មាន​ឱកាស​ជួយ​ចាស់​ជរា​ ​អាយុ​ច្រើន​ ​ដែល​តស៊ូ​ទាំង​លំបាក​ដេីម្បី​ចិញ្ចឹម​ជីវិត​ ​ប្រសើរ​ជាង​យក​លុយ​សង់​របង​វត្ត​7​វត្ត​ទៅ​ទៀត​.​.​ ក្រាប​អរគុណ​ទុក​ជា​មុន​ផង​សំរាប់​ ​ម្ចាស់​ហាង​នានា​​ ​សំរាប់​ការ​ចែក​រំលែក​ការ​លំបាក​ដល់​ លោក​តា​​លោក​យាយ​​​ ​អ៊ុំ​ពូ​មីង​ដែល​ជ្រក​ក្រោម​កំដៅ​ថ្ងៃ​ដ៏​ក្តៅ​ធ្វើ​ការ​រក​សុី​ដេីម្បី​ក្រពះ​.​..»

ការ​ផលិត​ Content ដើម្បី​ប្រាក់​ចំណូល​ជា​រឿងមួយ​ ប៉ុន្តែ​បើ​ការ​ផលិត​ Content ដែល​ល្អទៀត​នោះ​ មិន​ត្រឹម​តែ​ជួយ​ដល់​ខ្លួន​ឯង ប៉ុន្តែ​ក៏​បាន​ក្លាយ​ជា​ចំណោទ​ជួយ​ដល់​សង្គម​និង​ជាតិ​​ផង​ដែរ៕

Share.