គិត​ត្រឹម​ពេល​នេះ​​​មាន​ប្រទេស​ចំនួន១២​​ដែល​ឈ្នះ​មេដាយ​មាស​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក Paralympic Games 2020 ដែល​កំពុង​តែ​រៀបចំ​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ខណៈ​សិង្ហបុរី ជា​ប្រទេស​អាស៊ាន មុន​គេ​ដែល​រក​បាន​មេដាយ​មាស ក្នុង​ព្រឹត្តិការណ៍​នេះ។

កីឡា​ការិនី Yip Pin Xiu របស់​សិង្ហបុរី បាន​ឈ្នះ​មេដាយ​មាស​ក្នុង​​កីឡា​ហែលទឹក វិញ្ញាសារ​នារី Women’s 100 metre backstroke S2។

ប្រទេស​អាស៊ាន​ដែល​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​មាន៖
-កម្ពុជា ១រូប
-ឡាវ ១រូប
-ហ្វីលីពីន ៥រូប
-វៀតណាម ៧រូប
-សិង្ហបុរី ១០រូប
-ម៉ាឡេស៊ី ២២រូប
-ឥណ្ឌូណេស៊ី ២៣​រូប
-ថៃ ៧៤រូប

Telegram-Troryorng
Share.