ភ្នំពេញ ៖ បុរសម្នាក់ជីវិតថ្លៃ សំណាងល្អមួយក្នុងមួយពាន់គ្រោះថ្នាក់ បន្ទាប់ពីស្រវឹងស្រាជិះម៉ូតូវ៉ាជែងមិនផុតទៅបុកបង្គោល ការដ្ឋានធ្វើផ្លូវ ដួលចូលរថយន្តកូរ៉េដឹកត្រី ខ្ទាតជនរងគ្រោះចេញផុតពីកង់ រថយន្តកិនតែម៉ូតូ បណ្តាលឱ្យរងខូចខាត រថយន្តដាច់កង់មុខសងខាង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AO-6997 ជិះដោយបុរសម្នាក់ ស្រវឹងស្រា ពីលិចទៅកើត ព្យាយាមវ៉ាជែង តែទៅបុកបង្គោល មានចងខ្សែ របស់ការដ្ឋានធ្វើផ្លូវ ដួលចូលពីមុខរថយន្តកូរ៉េដឹកត្រី ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-4211 កំពុងបើកស្របទិស បណ្តាលឱ្យបុកកិនម៉ូតូ រងខូចខាតខ្ទេច រថយន្តដាច់កង់មុខសងខាង ជនរងគ្រោះជួបសំណាងល្អខ្ទាតផុតពីកង់រថយន្ត គ្រាន់តែរបួសតិចតួច ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឱ្យភាគីសងខាងនិយាយសម្រួលគ្នា ដោយខាងម៉ូតូសុំរួចខ្លួន តែខាងរថយន្តដឹកត្រីចង់ទាមទាររកសំណង រហូតដល់សមត្ថកិច្ចជួយសម្រួល ទើបយល់ព្រម យកម៉ូតូ រថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.