មុន​ជួប​គ្នា​ជា​ថ្មី​ នៅ​ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ តំបន់ TOP4 វិសាខា មិន​ទាន់​យក​ឈ្នះ​ភ្នំពេញក្រោន ឡើងទាំង​ការ​ជួប​គ្នា​នៅលីគ​កំពូល​កម្ពុជា និង Hun Sen Cup។​

ជួប​គ្នា​លើក​ទី១ នៅ​លីគ​កំពូល​កម្ពុជា សប្ដាហ៍ទី៥ កាល​ពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​វិសាខា ក្នុង​លទ្ធផល ១០ នៅកីឡដ្ឋានព្រីនស៍។ ជួប​គ្នា​លើកទី២ កាល​ពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ភ្នំពេញ​ក្រោន បាន​បន្ត​យក​ឈ្នះ​វិសាខា ក្នុង​លទ្ធផល ៣១ នៅ​កីឡដ្ឋាន​ស្មាត អអេសអិន ប្រកួត​សប្ដាហ៍ទី១៤។

ឈាន​ដល់​ការប្រកួត​នៅ​សប្ដាហ៍ទី២៣ នៃ​លីគកំពូលកម្ពុជា ដដែល​ភ្នំពេញ​ក្រោន​បាន​បន្ត​យក​ឈ្នះ វិសាខា ក្នុង​លទ្ធផល ៣១ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅ​ក្នុង​កិឡដ្ឋាន​ព្រីន។

ងាក​មក​កា​ជួប​គ្នា​ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វិសាខា បាន​ត្រឹម​ស្មើ​ជា​មួយ​ ភ្នំពេញក្រោន ក្នុង​លទ្ធផល ២-២ នៅកីឡដ្ឋាន ព្រីនស៍។

ឈាន​ដល់​ជើង​ទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា បាន​បរាជ័យ​ក្នុង​លទ្ធផល ៤-១ នៅ​ក្នុង​ទឹក​ដី​របស់​ភ្នំពេញ​ក្រោន សរុប​ទាំង​២ជើហ ៦-៣។

ការប្រកួត Top4 ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣២៤ គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់​ការ​ប្រកួត Top4 មាន​ដូច​ខាង​ក្រោម៖

Share.