ឱកាសល្អ! សម្រាប់មហាជនដែលមានបំណងចង់ចេះលេងកីឡាប៉េតង់ សហព័ន្ធកីឡាប៊ូល និង​ប៉េ​តង់​កម្ពុជា បាន​ចេញ​សេក្ដី​ជូន​ដំណឹងនឹង​រៀបចំវគ្គហ្វឹកហាត់ដល់មហាជន ដែល​មាន​បំណង​ចង់ចេះ​​​លេងកីឡាប៉េតង់នេះ។​

វគ្គហ្វឹកហាត់សម្រាប់​មហាជននេះដែល​ មាន​ការ​បង្រៀន​ដោយ គ្រូ​បង្វឹក​ដែល​មានបទ​ពិសោធន៍​ក្នុង​ការបង្ហាត់ អនុវត្ដជាក់ស្ដែង ទ្រឹស្ដី បច្ចេកទេស និងការវិភាគ ដែលនាំអោយអ្នក រួម​មាន​ដូច​ខាង​ក្រោម៖

  • យល់ដឹងអំពីមូលដ្ឋានគ្រឹះ និងការលេងកីឡាប៉េតង់
  • បង្កើតមិត្តភាព និងសាមគ្គីភាព
  • ធ្វើឱ្យមានសុខភាពល្អ និងរឹងមាំ
  • មានការធ្វើតេស្ដសមត្ថភាពរៀងរាល់ខែ
  • ការហ្វឹកហាត់មិនកំណត់អាយុ
  • អ្នកមិនចេះលេងសោះក៏អាចចុះឈ្មោះហ្វឹកហាត់បានដែរ

» ចុះឈ្មោះឥឡូវនេះ

សម្រាប់​ការ​បរិច្ឆេត​ចូលរៀន នឹង​ប្រព្រឹត្តិទៅ​នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ( ហាត់​រៀង​រាល់​ថ្ងៃសៅរ៍ ៣:០០-៥:០០ ល្ងាច )។ ព័ត៌មាន បន្ថែមសូមទាក់ទងមកកាន់ Facebook Page Telegram ឬ លេខទូរស័ព្ទ 078 239 177។ ទីតាំងហ្វឹកហាត់ : ទីលានកីឡាប៊ូល និងប៉េតង់ ( ពហុកីឡដ្ឋានជាតិ )៕

Share.