​ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាល​ ២០២៣-២៤ បានបញ្ចប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ កាលពីយប់ថ្ងៃទី២ ឈានចូលព្រឹកថ្ងៃទី៣ ខែឧសភា ស្របពេលក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso បន្តរកបានជ័យជម្នះលើក្រុមខ្លាំង AS Roma។

លទ្ធផលជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League៖

  • AS Roma ០-២ Bayer Leverkusen នៅកីឡដ្ឋាន Stadio Olimpico
  • Marseille ១-១ Atalanta នៅកីឡដ្ឋាន Stade Vélodrome។

កម្មវិធីប្រកួតជើងទី២៖

  • ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ Atalanta ប៉ះ Marseille នៅកីឡដ្ឋាន Stadio Atleti Azzurri d’Italia
  • ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ Bayer Leverkusen ២-០ AS Roma នៅកីឡដ្ឋាន BayArena។

គួរដឹងថាពានរង្វាន់ UEFA Europa League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧១ ខណ:ក្រុមបាល់ទាត់ Sevilla ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៧លើក ស្របពេល Inter Milan, Liverpool, Juventus និង Atlético Madrid ឈ្នះ៣លើកដូចគ្នា៕

Share.