ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាលកម្ពុជា អាយុក្រោម ២០​ឆ្នាំ​ (U20) បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​រួច​រាល់ មាន​ចំនួន ២២រូប​ដើម្បី​ហ្វឹកហាត់ជម្រុះ​ យក​ចំនួន ១៤​រូប​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់ 2024 Asian Men’s U20 Volleyball Championship។ នេះ​យើង​យោង​តាម​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អនុ​ប្រធាន និង​ជាអគ្គលេខា​ធិការ​សហព័ន្ធ​កីឡា​បាល់​ទះកម្ពុជា ក្រោយ​ចប់​ព្រឹត្តិការណ៍បាល់ទះ ៤x៤ ទូទាំងប្រទេស កាល​ពី​ពេល​ថ្មី​ៗ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ បាន​លើក​ឡើង​ថា ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 គឺ​ជាឱកាស ដែល​ធ្វើឱ្យ​យុវជន​បាន​លេង ក៏​ដូច​ជា​បង្ហាញ​ពីសមត្ថភាពដល់​គណកម្មការបច្ចេកទេស គ្រូ ដើម្បី​សម្លឹង​មើល​ដែល​កំពុង​មាន​សមត្ថភាព​ដើម្បី​យក​មក​ឆ្នៃ។

លោក​ បាន​បន្តថា សម្រាប់​ក្រុមបាល់ទះអាយុក្រោយ​២០​ឆ្នាំ​នេះ​ដែល គឺ​ត្រូវ​មាន​កាតព្វកិច្ចចូល​រម​ប្រកួត​ជម្រុះ ក្នុង​ពាន​រង្វាន់ 2024 Asian Men’s U20 Volleyball Championship នៅ​ក្នុង​ខែឧសភា​នេះ នៅ​ប្រទេស​ថៃ ដែល​ជា​ទឹក​ដី​កណ្ដាល ដោយ​ត្រូវប្រកួត​ជា​មួយ​វៀតណាម ដើម្បី​ដណ្ដើម​កៅអី​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី។ ​​​

អនុប្រធានសហព័ន្ធ បាន​បន្ថែម​ថាគិត​មក​ដល់​ពេល​នេះ​ជាក់​ស្ដែង​យើង​បាន​កោះ​ហៅ​កីឡាករ​បាល់​ទះ​ចំនួន ២២រូប​ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹង​ហាត់​ ហើយ​យើង​នឹង​ធ្វើ​ការ​សំរឹទ្ធសំរាំង ចុង​ក្រោយ​យក​តែ ១៤រូប​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ទាំង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​ U20​ផង​ដែរ។

គួរបញ្ជាក់​ថា នេះ​គឺ​ជាឆ្នាំដែល​កម្ពុជា បាន​ផ្តល់ឱកាសដល់យុវកីឡាករបាល់ទះ U20កម្ពុជា បាន​ចូល​រួម​លេង​ក្នុង​ពាន​រង្វាន់​ 2024 Asian Men’s U20 Volleyball Championship ដែល​ត្រូវ​ប្រកួតដណ្ដើម​កៅអី​ជា​មួយ​វៀត​ណាម​នៅ​ថ្ងៃទី២៤ ខែឧសភានេះ នៅប្រទេស ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត វគ្គផ្តាច់ព្រ័ត្រ១៦ក្រុមចុងក្រោយ​ ប្រកួត​នៅ​ប្រទេស​ឥណ្ដូណេស៊ី​ ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ក្នុង​ខែកក្កដា ខាង​មុខ​នេះ៕

Share.