ពោធិ៍សាត់៖ ទុស្សេខ្សែភ្លើងបង្ករជាគ្រោះអគ្គិភ័យឆាបឆេះផ្ទះទំហំទទឹង ៨ម៉ែត្រនិងបណ្ដោយ ១៤ម៉ែត្របណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្នុងផ្ទះរួមនឹងសម្ភារៈមួយចំនួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 11 និង 10 នាទីយប់ថ្ងៃទី 2 ខែឧសភាឆ្នាំ២០២៤ក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គឹមតុងហេង ភេទប្រុសអាយុ ៤៨ ឆ្នាំរស់នៅក្នុងភូមិសង្កាត់ខាងលើ។ ចំណែកផ្ទះដែលរងការខូចខាតផ្នែកខាងក្នុងនោះមានទំហំទទឹង 8 ម៉ែត្រនិងបណ្ដោយ ១៤ ម៉ែត្រធ្វើពីថ្មប្រក់ស័ង្កសី ក្នុងនោះខូចខាតសម្ភារៈ រួមមាន ទូទឹកកក១ កង្ហារទឹក១ បង្អួចកញ្ចក់ ចំនួន៣ ទ្វារកញ្ចក់១ ខូចខាតខាងក្នុងផ្ទះ និងពិដាន សរុបទឹកប្រាក់អស់ប្រមាណជា៥ ពាន់ដុល្លារ។សមត្ថកិច្ចបញ្ជាក់ឲ្យដឹងផងដែរថាមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើងគឺដោយសារទុស្សេខ្សែភ្លើង ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២ គ្រឿងជួយអន្តរាគមន៍ទើបគ្រប់គ្រងស្ថានការណ៍បានមិនឱ្យឆាប់ឆេះអស់ទាំងស្រុងនិងរាលដាលដល់ផ្ទះអ្នកដទៃ៕

អត្ថបទ៖ ពោធិ៍សាត់

Share.