កំពូលតារា​ចម្រៀង​ដែល​ជោគជ័យ​ទាំង​សិល្បៈ អាជីព​និង​ស្នេហា គូម៉ា បាន​ដឹកដៃ​គូស្នេហ៍​កញ្ញា ម៉ៅ គឹមធីតា ដែល​បាន​ទាក់ទងគ្នាបែប​ពាក់​កណ្ដាល​ Private ចូលរោងការ​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៤ ​នេះ។

ស្នេហា​រវាង​គូម៉ា និង​គូស្នេហ៍​ត្បិត​ថា​មិន​បង្ហាញ​រូបភាព​ផ្អែមល្ហែមជាសាធារណៈ ប៉ុន្តែ​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​សុទ្ធតែ​ដឹង​ពី​ភក្ដីភាព និង​ភាព​ស្មោះ​ត្រង់​ដែល​គូស្នេហ៍ទាំងពីរ​បាន​ផ្ដល់​ឱ្យ​គ្នា។

នេះ​គឺជា​ជោគជ័យ​មួយ​សម្រាប់​គូម៉ា ព្រោះ​ក្រោយ​ពី​ក្រុម​បាល់ទាត់​ Cambodia Football Super Stars បាន​ចូលរួម​ប្រកួត​បាល់ទាត់ ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ទទួល​បាន​ថវិកា​ដ៏ច្រើន​លើសលប់​គឺ​ចំនួន​រហូត​ដល់ទៅជាង​ ៥លាន​ដុល្លារ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា សំរាក​បាត់​ហត់​ត្រឹម​មួយ​ថ្ងៃ​លោក​បាន​ចូលរោងជ័យ​ ដែល​នេះ​ស្ដែង​ឱ្យ​ឃើញ​ថា​លោក​បាន​គិត​ប្រយោជន៍​ជាតិជាធំ សុខ​ចិត្ត​ចូលរួម​ហ្វឹកហាត់​ និង​ប្រកួត​ទោះ​ជា​ខ្លួន​ការ​ពិត​គួរ​តែ​សំរាក​បន្ទំ​ខ្លួន​ ដើម្បី​ត្រៀម​ខ្លួន​ជា​កូន​កំលោះ​។

អាពាហ៍ពិពាហ៍របស់លោក​ទទួល​បាន​ការ​អបអរសាទរ​ និង​ជូនពរ​យ៉ាង​គគ្រឹកគគ្រេង​ពី​បណ្ដា​មិត្តសិល្បករ​ ​បងប្អូន​សាច់ញតិ​ និង​អ្នក​គាំទ្រ​ផង​ដែរ។

Share.