បាត់ដំបង ៖  មេឃធ្លាក់ភ្លៀងខ្លាំងបង្កជារន្ទះបាញ់បណ្តាលឲ្យសត្វគោ និងក្របីចំនួន ៣ក្បាលបានងាប់នៅក្នុងស្រុករុក្ខគីរី និងស្រុកកំរៀង។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងចំនួន ២លើក នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១។  ដោយករណីទី ១បានកើតឡើងនៅត្រង់ចំណុចភូមិមុខរាហ៍ ១ ក្នុងឃុំមុខរាហ៍ ស្រុករុក្ខគិរី បណ្តាលឲ្យសត្វគោ និងសត្វក្របី ងាប់ចំនួន ២ក្បាល។

ចំណែកឯករណីទី ២បានកើតឡើងនៅត្រង់ចំណុចភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងបណ្តាលឲ្យងាប់សត្វគោ ១ក្បាល។

ជនរងគ្រោះជាម្ចាស់សត្វពាហន:លោកតា ម៉ូត កែវកុត អាយុ ៧០ឆ្នាំ រស់នៅក្នុងមូលដ្ឋានស្រុកកំរៀងបានបញ្ជាក់ប្រាប់ដែរថាគ្រោះធម្មជាតិរន្ទះបាញ់លើគោរបស់គាត់បានកើតឡើងនៅអំឡុងរសៀល គ្រាដែលសត្វគោរបស់លោកលែងចោលឲ្យស៊ីស្មៅនៅទីវាលស្រែក្បែរភូមិ។

ការប្រែប្រួលអាកាសធាតុនេះ បានផ្លាស់ប្តូរយ៉ាងលឿង ម្តងអាកាសធាតុក្រៅ ម្តងផ្ទៃមេឃស្រទុំអាប់អួរលឹម រន្ទះបាញ់ ម្តងមានខ្យល់កន្ត្រាក់ លាយឡំជាមួយទឹកភ្លៀងផងនោះ ទើបអាជ្ញាធរ រួមទាំងមន្ត្រីជំនាញធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កន្លងមកក៏បានក្រើនរំលឹកជារឿយៗផងដែរដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ពិសេសតំបន់ដាច់ស្រយាលឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីបាតុភូតធម្មជាតិផ្សេងៗ៕

អត្តបទ៖ ដំបងក្រញូង

Share.