បន្ទាយមានជ័យ ៖ រថយន្តសេរីទំនើបមួយគ្រឿង បើកបរដោយបុរសជនជាតិចិន ជ្រុលបុករះម៉ូតូចំនួន៦គ្រឿង ចតមុខផ្ទះ ដួលគរលើគ្នា តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ។

រថយន្តបង្ក ពណ៌ខៀវ ពាក់ស្លាកលេខកម្ពុជា 828GRUP បើកបរដោយបុរសជនជាតិចិន រួមដំណើរជាមួយស្ត្រីម្នាក់ ជាជនជាតិថៃ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តមួយគ្រឿងខាងលើ បើកបរដោយបុរសជនជាតិចិន ក្នុងស្ថានភាពស្រវឹង បើកពីកើតទៅលិចរេពេញផ្លូវ ដល់ចំណុចកើតហេតុ ជ្រុលបុករះម៉ូតូ៦គ្រឿង ដែលម្ចាស់ចតទុកមុខហាងលក់ដូរ ដួលគរលើគ្នា រងខូចខាតដំណំ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ឃាត់នាំអ្នកបើកបរយកទៅសំចតនៅប៉ុស្តិ៍ ហើយត្រូវបានតំណាងខាងរថយន្ត ចេញមុខដោះស្រាយ ដោយទទួលចេញសងរាល់ការខូចខាត ម៉ូតូ សម្ភារៈទាំងអស់ ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.