តារា​ចម្រៀង​ជើង​ចាស់​អ្នក​នាង​ ម៉េង កែវពេជ្ជតា​បាន​បង្ហោះ​ឱ្យ​ដឹង​ក្នុង​ថ្ងៃ​ទី​២២​ខែ​មេសា​នេះ​ថា​អ្នក​នាង​​និង​ក្រុម​គ្រួសារ​បងប្អូន​បាន​ទៅទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដូស​ទី​ពីរ​រួច​រាល់​ហើយ ថែម​ទាំង​បាន​ជួប​មនុស្ស​ពិសេស​នៅ​ទីនោះ​ទៀត​ផង​។​

នៅ​ក្នុង​ផេក​ម៉េង​ កែវពេជ្ជតា​ (Meng Keo Pichenda-ពេជ្ជតា) ​របស់​អ្នក​នាង​បាន​ផុស​ថា​ចាក់វ៉ាក់សាំង​លើកទីពីរ​ហើយ​ជាង​នោះ​ទៀត​ ​អ្នកនាងក៏​បាន​សួរ​ចំពោះ​អ្នក​គាំទ្រ​វិញ​ថា​តើ​បាន​ចាក់​វ៉ាក់សាំង​ហើយ​ឬ​នៅ​ផង​ដែរ?​ នៅ​ក្នុង​នោះ​អ្នកម្ដាយ​កូន​ពីរ​រូប​នេះ​បាន​សម្ដែង​សេចក្ដី​ត្រេកអរ​និង​អរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ដែល​បាន​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ហើយ​ជា​ពិសេស​នោះ​ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់​សុទ្ធ​តែ​ជា​ហ្វេន​របស់​អ្នក​នាង​ផង​ដែរ​។ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​រួច​អ្នក​នាង​ក៏​ថា​រូប​ជាមួយ​នឹង​បងប្អូន​ក្រុម​គ្រូពេទ្យ​ដែល​នៅ​ប្រចាំ​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ​។​

«ខ្ញុំ​និង​បងប្អូន​បាន​ចាក់វ៉ាក់​សាំង​លើកទីពីរ​រួច​ហើយ​។ ចុះ​អ្នក​វិញ? សូម​កុំ​ឱ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ទៅ​ប្រយ័ត្ន​ស្ដាយ​ក្រោយ​ណា​បងប្អូន​! អរគុណ​ក្រុម​គ្រូពេទ្យ​ដែល​បាន​បំពេញ​តួនាទី​សម្រាប់​ពលរដ្ឋ​បាន​យ៉ាង​ល្អ​។ ជាពិសេស​ក្រុម​គ្រូពេទ្យ​យើង​សុទ្ធ​តែ​ជា​ហ្វ៊ែន​របស់​ពេជ្ជតា​ទៀត​។ អរគុណ​ណាស់​ហ្វ៊ែន ​អរគុណ​សន្តិភាព​។»


អ្នកនាង​ ម៉េង​ កែវ​ពេជ្ជតា​ គឺ​ជា​តារា​ចម្រៀង​ជើងចាស់​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ព្រោះ​បទ​ចម្រៀង​​អ្នក​នាង​ជា​ច្រើន​មាន​ភាព​ល្បីល្បាញ​ ​ពេញ​និយម​ក្នុង​ស្រទាប់មហាជន​មិន​ថា​បទ​សម័យ​ ​បទ​បុរាណ​ ​បទ​ប្រពៃណី​ ឬ​ បទ​ប្រជា​ប្រិយ​រាំវង់​រាំ​ក្បាច់​នោះ​ទេ​​បច្ចុប្បន្ន​អ្នក​នាង​មាន​កូន​ពីរ​នាក់​ប្រុស​ម្នាក់​និង​ស្រី​មួយ​នាក់​៕

Share.