ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿងល្បឿនលឿនជ្រុល ទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យដួលខ្លួនឯងរងរបួសធ្ងន់ សន្លប់ស្តូក កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-5093 ជិះដោយជនរងគ្រោះឈ្មោះយ៉ន ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើដំណើរពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ រេចង្កូតជ្រុលបុកខឿនចិញ្ចើមផ្លូវ ដួលខ្លួនឯងរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ចោមចៅទី៣ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.