ភ្នំពេញ៖ រថយន្តស៊េរីទំនើប Jeep Rubicon បួងចង្កូតជ្រុលទៅបុករថយន្ដ Toyota Prius ចតនៅលើចិញ្ចើមផ្លូវអូសទៅបុករបង និងរថយន្ដមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីវេលាម៉ោង ០១:២២ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ក្នុងមូលដ្ឋានសង្ការបឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បេីករថយន្តសេរីទំនេីប ម៉ាក Jeep Rubicon ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BQ-7757 ដែរបេីកបរទិសដៅពីត្បូងទៅជេីង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏បួងចង្កូតទៅបុកនិង រថយន្ត Toyota Prius ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4129 ពេញទំហឹង បណ្តាលឪ្យរងការខូចខាតយ៉ាងដំណំ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន ទុកឲ្យភាគីទាំងសងខាងចរចាគ្នានៅទីតាំងកន្លែងកើតកើតហេតុ ប្រសិនបើចរចារគ្នាមិនត្រូវក្នុងលក្ខខណ្ឌណាមួយនោះសមត្ថកិច្ចនិវធ្វើការវាសវែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រងចាំដោះស្រាយគ្នាតាមនិតិវិធីនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.