កីឡាករ Bryan Bagunas សមាជិករបស់ក្រុមបាល់ទះ Win Streak បានផ្លាស់ទៅចូលរួមជាមួយក្រុម Cignal HD Spikers ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ Spikers’ Turf រដូវកាល ២០២៤ កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅ។

ពេលនេះរូបគេបានជួយឱ្យក្រុមបាល់ទះ Cignal HD Spikers ឈ្នះជើងឯក នៃពានរង្វាន់ Spikers’ Turf (2024 Open Conference) រដូវកាល ២០២៤ របស់ប្រទេសហ្វីលីពីន ព្រមទាំងជាប់ឈ្មោះជាកីឡាករឆ្នើម (MVP) ផងដែរ។

វគ្គ Top4 នៃពានរង្វាន់ Spikers’ Turf៖

  1. Cignal HD Spikers ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៧ពិន្ទុ
  2. Criss Cross King Crunchers ៣ប្រកួត ឈ្នះ២ ចាញ់១ មាន៥ពិន្ទុ
  3. D’ Navigators Iloilo ៣ប្រកួត ឈ្នះ១ ចាញ់២ មាន៤ពិន្ទុ
  4. PGJC-Navy Sea Lions ៣ប្រកួត ឈ្នះ១ ចាញ់២ មាន២ពិន្ទុ។

វគ្គដណ្តើមជើងឯក គឺក្រុមលេខ១ ប៉ះលេខ២៖

  • Cignal HD Spikers 3-1 Criss Cross King Crunchers (27–25, 23–25, 25–21, 25–19)
  • Criss Cross King Crunchers 0-3 Cignal HD Spikers (23–25, 25–27, 21–25)៕
Share.