ភ្នំពេញ ៖ រថយន្តអគ្គិសនីមួយគ្រឿង ខណៈដែលកំពុងឈប់ភ្លើងស្តុប ស្រាប់តែមានរថយន្តPrius មួយគ្រឿងបើកលឿនហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឱ្យរថយនហតទាំង២គ្រឿងទទួលរងខូចខាតដំណំ កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភ្លើងស្តុប កែងផ្លូវបេតុងវត្តអង្គត្រគៀត ស្ថិតក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តអគ្គិសនី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1973 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុក៏ឈប់ភ្លើងស្តុបក្រហម ស្រាប់តែរថយន្តម៉ាកPrius ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BI-7398 បើកពីត្បូងទៅជើងលឿន ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឱ្យរងខូចខាតទាំងសងខាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ រួចប្រគល់ឱ្យនគរបាលជំនាញវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.