លឹម ពិសុទ្ធ គឺ​ជា​កីឡាករ​ខ្មែរ​តែ​ម្នាក់ កំពុង​ស្ថិតក្នុង​បញ្ជី Top Scorers ក្នុង​ចំណោម​កីឡាករ​ខ្មែរ ៧រូប​ទៀត ដែល​ស្ថិត​ក្នុង​តារាង​ចំណាត់​ថ្នាក់​រក​គ្រាប់​បាល់​បាន​ច្រើន នៃការ​ប្រកួត​ពានរង្វាន់ Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ មុន​ប្រកួត​បិទរដូវកាល​ស្អែក​នេះ។

ក្នុងបញ្ជី​ឈ្មោះ​កីឡាករ​ខ្មែរ ៨រូប ដែលរកបាន ៥គ្រាប់ខណ:​នៅ​សល់​ការប្រកួត​មួយទៀត​នៅ​ក្នុង​ដៃមាន៖

១. លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន រកបាន ១៣គ្រាប់
២. ម៉ាត់ នរុន របស់បឹងកេត រកបាន ១១គ្រាប់
៣. ចាន់ វឌ្ឍនាកា របស់បឹងកេត រកបាន ៨គ្រាប់
៤. សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង រកបាន ៦គ្រាប់
៥. ស៊ិន កក្កដា របស់ វិសាខា រកបាន ៦គ្រាប់
៦. Nick Tylor របស់ព្រះខ័នរាជស្វាយរៀង រកបាន ៥គ្រាប់
៧. ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន រកបាម ៥គ្រាប់
៨. សរ រតនា របស់វិសាខា រកបាន ៥គ្រាប់

ដោយឡែក​សម្រាប់​កីឡាករបរទេស ស្ថិត​នៅ​ក្នុង​បញ្ជី Top Scorers ស្រប់​ពេល​ការ​ប្រកួត​នៅ​សល់៖

  • កីឡាករ Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបាន ២៩គ្រាប់
  • កីឡាករ Shimizu Shintaro របស់​ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ២០គ្រាប់
  • កីឡាករ Yoshihama Ryohei របស់បឹងកេត ស៊ុតបញ្ចូលទីបាន ១៣គ្រាប់
  • កីឡាករ Rafael Andres Nieto Rondon របស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ១២គ្រាប់
  • កីឡាករ Golubovic Stefan របស់បឹងកេត ស៊ុតបញ្ចូលទីបាន ១២គ្រាប់
  • កីឡាករ Boungkong Bounphachan របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបាន ១១គ្រាប់

សម្រាប់​កម្មវិធីប្រកួតចុងក្រោយ របស់​ក្រុម​ស្ថិត​ក្នុង​តំបន់ Top4 នៅ​ថ្ងៃទី១២ ឧសភា មាន៖

  • ភ្នំពេញក្រោន ប៉ះ ព្រះខ័យរាជស្វាយរៀង នៅកីឡដ្ឋាន ស្មាតអអេសអិន វេលាម៉ោង ៦:០០នាទីល្ងាច
  • វិសាខា ប៉ះ បឹងកេត នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើឯក នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី០៤ ឧសភា កន្លងទៅ នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)។

យោងតាមការបញ្ជាក់របស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជុំវិញកម្មវិធីបំពាក់មេដាយ នឹង​ប្រ​គល់​ជើងឯក CPL នឹងប្រារព្ធឡើង នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Smart RSN ក្រោយចប់ការប្រកួតរវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។ យ៉ាង​ណាមិញឯកឧត្ដម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានថ្លែងថា៖«នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ខាង​មុននេះ នឹងរៀបចំការដង្ហែពានរង្វាន់លីគកំពូលកម្ពុជា និង Hun Sen Cup ទៅ​កាន់​កីឡ​ដ្ឋាន​ខេត្ត​ស្វាយរៀង ព្រមទាំងមានការប្រគំតន្រ្តី និងល្បែងកម្សាន្តនានាផងដែរ»៕

Share.